កីឡា

កូនប្រុសលោក Ronaldinho សម្រេចចាកចេញពី Barcelona ទៅចូលរួម Burnley

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កូនប្រុសរបស់អតីតកីឡាករឆ្នើម របស់ជម្រើសជាតិ ប្រេស៊ីលលោក Ronaldinho ដែលមានឈ្មោះថា Joao Mendes ត្រូវបានគេដឹងថា នឹងចាកចេញពីក្លឹប Barcelona ហើយដើម្បីចុះកុងត្រា ចូលរួមជាមួយនឹងក្លឹប Burnley។

Mendes បានធ្វើដំណើរ ទៅដល់ទឹកដី របស់អ់ង់គ្លេស កាលពីដើមសប្តាហ៍ ដើម្បីបញ្ចប់កុងត្រាជាផ្លូវការ ទាំងដែលឪពុកនិងភ្នាក់ងារ កីឡាករក៏មានការពេញចិត្តខ្លាំង ចំពោះការសម្រេចចិត្តនេះ។

គេដឹងពេលវេលារបស់ Mendes នៅជាមួយនឹងក្លឹប Barcelona មានរយៈពេល ខ្លីខ្លាំងណាស់ ដោយបានចុះកុងត្រា ម្តងកាលពីឆ្នាំ២០២៣ ក្នុងនាមជាឈុត អាយុក្រោម១៩ឆ្នាំ ក្រោយពេលបង្ហាញខ្លួន ក្នុងឈុតយុវជនរបស់ Cruzeiro អស់រយៈពេល៤ឆ្នាំ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top