ភ្នំពេញ៖អ្នកស្រី អេមី សារីរ៉ុម ដែលគ្រូបង្វឹកកីឡាកាយវប្បកម្មកម្ពុជាជាស្រ្តីខ្មែរទទួលបានមេដាយមាស និងពានង្វាន់ពីប្រធានសហព័ន្ធកីឡាកាយវប្បកម្មពិភពលោកស្ថិតក្នុងចំណោមស្រី្តល្បីៗលើពិភពលោកផ្នែកកីឡាកាយវប្បកម្មក្នុងការអភិឌ្ឍនប្រភេទនេះឲ្យមានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាពិសេសដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធលើកឆាតអន្តរជាតិ។


ពិធីប្រគល់មេដាយមាស និងពានរង្វាន់ជូនអ្នកស្រី អេមី សារីរ៉ុមបានប្រព្រឹតិ្តទៅក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ី លើកទី៥៦ (56th Asian Bodybuilding And Physique Sports Championship) នៅឥណ្ឌូណេស៊ី។

លោក តឹក ប៉ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មបានមានប្រសាសន៍ថា អ្នកស្រី អេមី សារីរ៉ុម បានមេដាយមាស និងពានរង្វាន់ស្ថិតក្នុងចំណោមស្តី្រទំាង ៩ រូបសម្រាប់វិស័យកីឡាកាយវប្បកម្ម។ មេដាយមាសន័យថា មេដាយមាសពីសហព័ន្ធកាយវប្បកម្មពិភពលោកបានប្រគល់ឲ្យលោកស្រី អេមី ក្នុងការចូលរួមចំណែកក្នុងអភិវឌ្ឍន៍ជាលក្ខណៈអន្តរជាតិ ដោយមិនប្រកាន់ជាតិសាសន៍ និងសាសានា។

អ្នកស្រី អេមី សារីរ៉ុម បន្ថែមថា ទោះបីជាយ៉ាងណាក៏មិនភ្លេចដល់ក្រសួងអប់រំយុវជន និងកីឡា តែងតែអនុញ្ញាតឲ្យបានឱកាសចេញទៅប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា ដើម្បីអាចឲ្យយុវជនកម្ពុជាបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា និងបន្តអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែឆ្ពោះទៅរកភាពខ្លាំងក្លាបន្ថែមទៀត ដើម្បីអាចឈានទៅរកការដណ្ដើមយកមេដាយមាសកម្រិតពិភពលោកជូនប្រទេសជាតិឲ្យបាន។

បញ្ជាក់ថា ក្រុមអត្តពលិកកម្ពុជាមាន ៤ រូបគឺលោក តឹក ប៊ុនវី តួនាទីជាប្រធានប្រតិភូ និងជាចៅក្រមអ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹក និងកីឡាករ ឃូ ឃាងហ៊ុយ ខណៈកីឡាករ ស្រ៊ិន រាជ្យ ដែលដើមឡើយគ្រោងទៅចូលរួមដែរនោះត្រូវដកខ្លួនវិញដោយសារតែមានបញ្ហាសុខភាព (មានជំងឺគ្រុនពោះវៀន)៕
