កីឡា

K. Mbappé ដាក់​១​គ្រាប់​ជួយ​ Real Madrid លើក​ពាន UEFA Super Cup

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ K. Mbappé រក​បាន​មួយ​គ្រាប់​ពី​ការ​​បញ្ជូន​បាល់​របស់ J,Bellingham នៅ​នាទី​ទី​៦៨ ដើម្បី​ជួយ Real Madrid ​យក​ឈ្នះ​ទៅ​​លើ​ក្រុម Atalanta ២-០ ដើម្បី​​​លើក​ពាន ​EUFA Super Cup ។

​ក្នុង​ការ​ប្រកួត​នោះ​១​គ្រាប់​ទៀត​រក​បាន​ដោយ​ F. Valverde នៅ​​នាទី​ទី​៥៩ បន្ទាប់​ពី​មាន​ការ​បញ្ជូន​បាល់​របស់ Vinícius Júnior ។ ២ គ្រាប់​នៅ​វគ្គ​ទី​២​គ្រប់​គ្រាន់​ឲ្យ​ Real Madrid លើក​ពាន EUFA Super Cup ​លើក​ទី​៦​របស់​ខ្លួន ។ ក្នុង​ការ​ប្រកួត​នោះ​​គេ​មើល​ឃើញថា Atalanta ហាក់​ដូច​ជា​គ្មាន​ឱកាស​បង្កើត​ភាព​បារម្ភ​ពេក​ទេ​ដល់​ Real Madrid ដ្បិត​តែ​ក្រុម​មក​ពី​អ៊ីតាលី ស៊ុត​ចំ​គោល​ដៅ​តែ​១​ជើង​ប៉ុណ្ណោះ​ ក្នុង​រយៈ​ពេល​ពេញ​៩០​នាទី​ បើ​ទោះ​ជា​ពួកគេ​ប្រឹង​បង្កើត​ឱកាស​ដើម្បី​ស៊ុត​បាន​សរុប​៨​លើក​ក៏​ដោយ​ ក្នុង​នោះ​ស៊ុត​ដោយ Block មាន​ចំនួន​២លើក​ និង​ស៊ុត​ខុស​គោលដៅ​៥​លើក​ ។

សូម​បញ្ជាក់​ថា នេះ​ជា​ការ​ប្រកួត​​​ផ្លូវ​ការ​លើក​ដំបូង​របស់ K. Mbappé ឲ្យ​ក្រុម​ថ្មី​​ Real Madrid ​ហើយ​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ ឆ្នាំ​ក៏​រក​បាន​គ្រាប់​បាល់​ភ្លាម​ៗ​ក្នុង​​ការ​ប្រកួត​ដំបូង​របស់​គេ​​ឲ្យ​​ក្រុម​ស្ដេចស​​ផង​ដែរ​៕ ​​​​

Most Popular

To Top