The Goal ចេញផ្សាយនៅថ្ងៃ នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប LA Galaxy នៅលីគកំពូលអង់គ្លេសទីបំផុត គឺអាចចុះកុងត្រាទិញបានកីឡាករខ្សែប្រយុទ្ធជើងចាស់ Marco Reus ហើយដោយមិនមានតម្លៃខ្លួនឡើយ។
ជាច្រើនខែបន្ទាប់ពីមានព័ត៌មាន អំពីការចាកចេញពីក្លឹប Dortmund នោះទីបំផុតកីឡាកររូបនេះ បានសម្រេចចិត្តហើយថានឹងត្រូវចាកចេញពីអាល្លឺម៉ង់ ដែលជាទីគាត់ធ្លាប់បន្តអាជីពតាំងតែពីនៅយុវជន។
ការប្រកាសនេះបានបញ្ជាក់ទៀតថា កុងត្រានឹងមានសុពលភាពដល់ឆ្នាំ២០២៦ឬមានន័យថា Reus នឹងបញ្ចប់កុងត្រានៅអាមេរិក ក្នុងពេលដែលគាត់មានវ័យ៣៧ឆ្នាំ។
Reus បង្ហាញខ្លួននៅ Dortmund រកគ្រាប់បាល់បានរហូតទៅ ដល់៣០១គ្រាប់ក្នុងរយៈពេលប្រកួត១២រដូវកាល និងបានលើកពានរង្វាន់កីឡាករល្អបំផុតរបស់ Bundesliga ដល់ទៅ៣ឆ្នាំផងដែរ៕
ប្រែសម្រួល៖ស៊ុនលី