កីឡា

ក្រុមអត្តពលិកប៉ូលីសមកពី ៥ប្រទេស ចូលរួមការប្រកួតកីឡា វាយសីពានរង្វាន់ អភិសន្តិបណ្ឌិត ស សុខា លើកទី១ នៅកម្ពុជា

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតកីឡា វាយសីមិត្តភាពជាតិ និងអន្តរជាតិពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤ ដែលប្រព្រឹត្តិការណ៍ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួម ក្រុមកីឡាករ-កីឡាការិនី វាយសីចំនួន ៥ ប្រទេសរួមមាន កម្ពុជាជាម្ចាស់ផ្ទះ ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម។

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និង ជាប្រធានគណៈកម្មការរៀបចំការ ប្រកួតបានអញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីសន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតចែកពូល ការប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពជាតិ និងអន្តរជាតិពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤ ។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ មានពានរង្វាន់ចំនួន ៣ ដោយមានការចូលរួម ពីបណ្តាប្រទេសចំនួន ៥ មកពីអង្គភាពប៉ូលិសក្នុងតំបន់អាស៊ានរួមមានកម្ពុជាជាម្ចាស់ផ្ទះ ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី ប្រទេសថៃ និងប្រទេសវៀតណាម ។ ប្រកួតនេះមានសារសំខាន់ណាស់ ក្នុងការរឹតចំណងមិត្តភាពរវាងក្នុងតំបន់មាន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម។

លោកប្រធានបន្ថែមទៀតថា ក្រៅពីការរៀប​ចំពានរង្វាន់ ដែលមានការចូលរួមពីប្រទេស ក្នុងតំបន់ខាងលើ ក៏មានការរៀប​ចំពានរង្វាន់មួយផ្សេងទៀត គឺអន្តរអគ្គក្រសួងមហាផ្ទៃ និងរង្វាន់សម្រាប់ក្រុមមកតាមស្ថាប័ន-ក្លិប​ ។ ពានរង្វាន់ទាំង៣នេះស្ថិតក្នុងថ្ងៃប្រកួតជាមួយគ្នាមានរយៈពេល៣ថ្ងៃស្ថិតនៅចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណសាលាបឋមសិក្សា ពញាហុក ។

ពានរង្វាន់នេះមានក្លិបក្នុងស្រុក ចូលរួមប្រកួតចំនួន ១២ បន្ថែមលើសពីនេះ ក៏មានក្លិប មកពីអង្គភាព នានាចំណុះឲ្យក្រសួង មហាផ្ទៃ ចូលរួមមានចំនួន ១៣ ។ ព្រឹត្តិការណ៍នេះ មាន៤វិញ្ញាសារួមមានឯកត្តជនថ្នាក់ជាតិ វិញ្ញាសាប្រកួតជាក្រុមអន្តរជាតិ វិញ្ញាសាឯកត្តជនមហាផ្ទៃ និងវិញ្ញាសាប្រកួតគូកិត្តិយសក្រសួងមហាផ្ទៃ ៕
ដោយ៖លី ភីលីព

Most Popular

To Top