បារាំង៖នេះបើយោងតាមទស្សនាវដ្តី Variety បានប្រាប់ឲ្យដឹងថា រដ្ឋអាជ្ញាបារាំងកំពុងស៊ើបអង្កេតការអះអាងរបស់អ្នកប្រដាល់ជើងឯកអូឡាំពិកអាល់ហ្សេរី Imane Khelif ជុំវិញការចោទប្រកាន់ថា ប្រព្រឹត្តអំពើយាយីតាមប្រព័ន្ធអ៊ីនធើណេតកាន់តែធ្ងន់ធ្ងរ ដោយឥស្សរជនលេចធ្លោមួយចំនួន រួមទាំង Elon Musk ក្នុងអំឡុងពេលការប្រកួតកីឡាប៉ារីសថ្មីៗនេះ។
ព្រះរាជអាជ្ញាបាននិយាយកាលពីថ្ងៃពុធថា ម្ចាស់ X (អតីត Twitter) ក៏មានឈ្មោះក្នុងពាក្យបណ្តឹងព្រហ្មទណ្ឌរួមជាមួយអ្នកនិពន្ធ Harry Potter J.K. Rowling ដែរ។
កីឡាការិនី Khelif បានអះអាងថា នាងត្រូវបានគេកំណត់គោលដៅដោយយុទ្ធនាការខុសឆ្គង ការរើសអើងជាតិសាសន៍ និងផ្លូវភេទ ខណៈនាងបានប្រកួតប្រជែងដើម្បីដណ្តើមមេដាយមាសអូឡាំពិកក្នុងផ្នែកនារីទម្ងន់ Welterweight កាលពីថ្ងៃសៅរ៍។
អ្នកប្រដាល់អាល់ហ្សេរីរូបនេះត្រូវបានជម្រះឲ្យទៅប្រកួតនៅទីក្រុងប៉ារីស បើទោះបីជាត្រូវបានដកសិទ្ធិពីការប្រកួតជើងឯកពិភពលោក IBA កាលពីឆ្នាំមុន ដោយសារបរាជ័យក្នុងការធ្វើតេស្តផ្ទៀងផ្ទាត់ភេទ។
Nabil Boudi មេធាវីនៅទីក្រុងប៉ារីសសម្រាប់កីឡាការិនី Khelif បានប្រាប់ទស្សនាវដ្តីថា ពាក្យបណ្តឹងនេះត្រូវបានបង្ហោះទៅកាន់មជ្ឈមណ្ឌលប្រឆាំងការស្អប់ខ្ពើមតាមអ៊ីនធើណេតនៃការិយាល័យព្រះរាជអាជ្ញាទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ។ ការិយាល័យព្រះរាជអាជ្ញាបានរាយការណ៍ថា ការស៊ើបអង្កេតមួយត្រូវបានចាប់ផ្តើម។
លោក Boudi បានប្រាប់ទស្សនាវដ្តី ដោយបន្ថែមថា លោក J. K. Rowling និងលោក Elon Musk មានឈ្មោះក្នុងពាក្យបណ្ដឹងក្នុងចំណោមអ្នកផ្សេងទៀត។ មេធាវីក៏បានកត់សម្គាល់ថា ពាក្យបណ្ដឹងនេះត្រូវបានប្តឹង X ដែលតាមច្បាប់បារាំងមានន័យថា វាត្រូវបានប្តឹងប្រឆាំងនឹងជនមិនស្គាល់មុខ។ ការកាត់ទោសនឹងអាចស៊ើបអង្កេតប្រឆាំងនឹងមនុស្សទាំងអស់ ៕https://www.rt.com/news/602623-olympics-winner-lawsuit-musk/