កីឡា

ក្លិបបាល់ទាត់ជើងខ្លាំងគ្រប់រដូវកាលវិសាខាចុះ MOU ជាមួយក្រុមហ៊ុនឯកជន ដើម្បីរួមចំណែកអភិវឌ្ឍន៍ក្លិប និងបាល់ទាត់ជាតិ

ភ្នំពេញ៖ ក្លិបកីឡាបាល់ទាត់ជើងខ្លាំងគ្រប់រដូវកាល វិសាខាបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងឯកជននាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រ និងរួមចំណែកអភិវឌ្ឍធនធានកីឡាករជាមួយក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់ជាតិផងដែរ ក្រោយពីក្រុមទទួលបានលទ្ធផលល្អនៃការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ២០២៣។

ក្នុងឱកាសពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សូរ មុនីរតន៍ អនុប្រធានក្លិបកីឡាបាល់ទាត់ វិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិប និងអ្នកតំណាងក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងឯកជន ព្រមទំាងគណៈគ្រប់គ្រង និងកីឡាករ-កីឡាការិនីជាចច្រើនផងដែរ។

ចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) មានរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៤-២០២៩ ស្របពេលក្លិបកំពុងស្វែងរកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដើម្បីជួយទ្រទ្រង់ក្លិប ក៏ដូចជារួមចំណែកអភិវឌ្ឍធនធានកីឡាករគ្រប់កម្រិត ពីក្រុមយុវជនថ្នាល រហូតដល់ក្រុមឈុតធំ ព្រមទាំងក្រុមបាល់ទាត់នារីផង។

អតីតក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នាសព្វថ្ងៃនេះកំពុងចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍក្លិប និងវិស័យបាល់ទាត់។ ដូច្នេះក្លិបនេះសង្ឃឹមថា នឹងមានក្រុមហ៊ុនផ្សេងៗទៀត ដែលមានចំណាប់អារម្មណ៍ចង់សហការជាមួយវិស័យកីឡាជាមួយក្លិបបាល់ទាត់ ឬវិស័យកីឡាផ្សេងៗនោះទេ នឹងចូលរួមគាំទ្រឲ្យបានច្រើន ដើម្បីផលិតបាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ ក៏ដូចជាប្រកួតប្រជែងលើឆាកអន្ដរជាតិជាដើម៕

Most Popular

To Top