កីឡា

នាយករដ្ឋមន្ត្រីប៉ូឡូញ៖ ប៉ូឡូញនឹងព្យាយាមការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅឆ្នាំ២០៤០ ឬ ២០៤៤ ឲ្យបានល្អប្រសើរក្នុងនាមធ្វើជាម្ចាស់ផ្ទះ

ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកនឹងព្យាយាមការប្រកួតបានល្អប្រសើរមិនឲ្យចាញ់ប្រទេសនានាឡើងយក្នុងនាមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវក្តៅជាលើកដំបូង ដោយរូបលោកផ្តោតទៅលើការយកចិត្តទុកដាក់ ជាពិសេសទៅលើកីឡាអូឡាំពិកនៅឆ្នាំ២០៤០ និង២០៤៤ ក្រោយពីសេចក្តីប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

លោក Tusk បាននិយាយនៅទីលានកីឡាមួយក្នុងទីក្រុង Karczew ភាគខាងត្បូងនៃទីក្រុង Warsaw ជាកន្លែងដែលក្មេងប្រុសកំពុងហ្វឹកហាត់បាល់ទាត់នៅពីក្រោយលោកថា ជីវិតនឹងបង្ហាញថា តើនេះជាគោលដៅជាក់ស្តែងឬអត់ ដោយគិតពីការសម្រេចចិត្តដំបូង ការប្តេជ្ញាចិត្ត សេចក្តីប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ យើងអាចនិយាយអំពីឆ្នាំ ២០៤០ ឬ ២០៤៤។ លោក Tusk បានបន្ថែមថា ខ្ញុំលះបង់ការសម្រេចចិត្តនេះដល់ក្មេងអាយុ ១០, ១២ និង១៥ឆ្នាំ នាពេលបច្ចុប្បន្ននេះ ដែលប៉ូឡូញនឹងខិតខំប្រឹងប្រែងជាផ្លូវការដើម្បីរៀបចំការប្រកួតកីឡាអូឡាំពិក ខណៈលោកក៏បានសន្យាវិនិយោគដើម្បីជួសជុល និងពង្រីកកន្លែងបណ្តុះបណ្តាលកីឡាយុវជនផងដែរ។

នាយករដ្ឋមន្ត្រីវ័យ ៦៧ឆ្នាំ រូបលោកផ្ទាល់ជាកីឡាករបាល់ទាត់ស្ម័គ្រចិត្ត ប៉ុន្តែចូលចិត្តកីឡាបាល់ទាត់រូបនេះបាននិយាយថា ខ្ញុំប្រហែលជានឹងមិនរត់ជុំវិញទីលាននោះទេ នៅពេលដែលកីឡាអូឡាំពិកស្ថិតនៅប្រទេសប៉ូឡូញ ប៉ុន្តែខ្ញុំអាចធ្វើបានច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីធ្វើឲ្យសុបិននេះក្លាយជាគម្រោងពិតប្រាកដ។

ការប្រកាសរបស់លោក Tusk កើតឡើងបន្ទាប់ពីការបង្ហាញមិនល្អដោយប្រទេសប៉ូឡូញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២៤ នៅទីក្រុងប៉ារីស ដែលប្រទេសនេះបានឈ្នះមេដាយមាសតែមួយគត់។ ប៉ូឡូញបានឈ្នះមេដាយសរុបចំនួន ១០គ្រឿង ហើយបានជាប់ចំណាត់ថ្នាក់ទី ៤២ ក្នុងចំណាត់ថ្នាក់រួម ដែលធ្វើឲ្យវាក្លាយជាលទ្ធផលដ៏អាក្រក់បំផុតរបស់ប្រទេសចាប់តាំងពីឆ្នាំ ១៩៥៦។

ប្រទេសប៉ូឡូញមិនទាន់រៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានៅឡើយ បើទោះបីជាប្រទេសនេះបានធ្វើសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុបឆ្នាំ ២០១២ រួមជាមួយអ៊ុយក្រែនក៏ដោយ៕

Most Popular

To Top