យោងតាមការ ចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានសរសេរថា គ្រូបង្វឹកលោក Pep Guardiola បានធ្វើការប្រៀបធៀប កីឡាករ Erling Haaland ជាមួយនឹងកម្រិត របស់កីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo បន្ទាប់ពីឃើញការបង្ហាញសមត្ថភាព នៅក្នុងការប្រកួតក្នុងលីគដំបូង យប់មិញរួចមក។
Haaland រកបានមួយគ្រាប់ភ្លាមដំបូង ត្រឹមនាទីទី១៨ នៅលើទឹកដីរបស់ Stamford Bridge របស់ក្រុមតោខៀវ Chelsea និងធ្វើឲ្យគ្រាប់បាល់របស់គាត់សរុបឲ្យ Man City មានទៅដល់៩១ដង មកហើយចាប់តាំងតែពីបានផ្ទេរមកទីនេះ។
ថ្លែងទៅកាន់ ក្រុមអ្នកកាសែត នៅក្រោយជ័យជំនះ២ ទល់នឹង ០លើក្រុម Chelsea ហើយនោះលោក Pep បានថ្លែង បែបនេះថា ៖ ពេលនេះ Haaland មានគ្រាប់បាល់ស្មើ ទៅនឹងកម្រិត Messi និង CR7 ទៅហើយហើយទាំងកម្រិត នៃទំរង់លេងក្តី ប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យនោះ គឺថាគ្រាប់បាល់៩១គ្រាប់ ក្នុងការប្រកួត១០០ដងប៉ុណ្ណោះ នៅលីគកំពូលអង់គ្លេស គឺជារឿងមិនធម្មតាឡើយ។
គួរឲ្យដឹងដែរថា Haaland កាលពីរដូវកាលមុនគឺ ជាម្ចាស់ពានស្បែក ជើងមាសរបស់លីគកំពូលអង់គ្លេស ២រដូវកាលជាប់គ្នាគិត ចាប់តាំងតែពីពេលគាត់បានផ្ទេរមក Etihad កាលពីឆ្នាំ២០២២៕
ប្រែសម្រួល៖ស៊ុនលី