យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបយក្ស អេស្បាញ Real Madrid បានធ្វើការបដិសេធ ទទួលយកសំណើ សុំទិញកីឡាករ Eder Militao ពីក្លឹបនៅលីគកំពូល អារ៉ាប៊ីសាអូឌីតនោះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបដែលមិនត្រូវ បានបញ្ចេញឈ្មោះ នោះបានផ្តល់សំណើ ប្រមាណជា១០០លានអឺរ៉ូ សម្រាប់ខ្សែការពារប្រេស៊ីល រូបនេះខណៈដែលគាត់នៅបន្តព្យាបាលរបួសនៅឡើយ និងបានខកខានការប្រកួត ជាច្រើនកាលពីរដូវកាលមុន។
ទោះបីជាយ៉ាងណាក្តី Real Madrid នៅតែមានជំនឿចិត្តថា រូបគេ គឺជាកីឡាករ ដែលមានសារៈសំខាន់បំផុត សម្រាប់ក្លឹបហើយដំណឹងនេះបានធ្វើឡើង នៅក្រោយពេល ដែលមានព័ត៌មាន អំពីការចាកចេញរបស់កីឡាករ Nacho ទៅកាន់ក្លឹបនៅលីគកំពូល អារ៉ាប៊ីសាអូឌីតផងដែរ ។
កាន់តែអស្ចារ្យក្លឹប នៅលីគកំពូល អារ៉ាប់ទាំងនោះក៏មានបំណង ចង់ផ្ទេរ កីឡាករប្រេស៊ីល Vinicius Jr ទៅចូលរួម ពួកគេផងដែរ ជាមួយនឹងតម្លៃខ្លួន រហូតទៅដល់ ១ពាន់លានអឺរ៉ូឯណោះ តែមិនទាន់មានការ សម្រេចចិត្តណាមួយនៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី