ភ្នំពេញ៖ព្រឹតិ្តការណ៍កីឡាបាល់ទាត់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ “Cambodian Premier League 2024/25” នៅសប្តាហ៍ទី២នេះ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្រុមបាល់ទាត់ណាហ្គាវើលដ៍ និងក្រុមបាល់ទាត់ភ្នំពេញក្រោនរកបាន ៣ ពិន្ទុបន្ថែមដូចគ្នា ដែលធ្វើឲ្យទំាង ៣ ក្រុមមាន ៦ ពិន្ទុ ។
ចំណែកក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀងបានយកឈ្នះលើក្រុមបាល់ទាត់ អាយអេសអាយ បង្កោសែនជ័យក្នុងលទ្ធផល ៤ ទល់នឹង ១ ក្រុមបាល់ទាត់ គីរីរង់សែនជ័យចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ បឹងកេត ក្នុងលទ្ធផល ១ទល់នឹង ២ និងក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទក៏ចាញ់ក្រុមបាល់ទាត់ ភ្នំពេញក្រោន ក្នុងលទ្ធផល ១ ទល់នឹង ២។

ចំណែកក្រុមបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ បានត្រឹមស្មើជាមួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ១ ទល់នឹង ១ ខណៈក្រុមបាល់ទាត់ ណាហ្គាវើលដ៍ បានយកឈ្នះលើក្រុមបាល់ទាត់ វិសាខា ក្នុងលទ្ធផល ១ទល់នឹង០។
សម្រាប់ការប្រកួតសប្តាហ៍ទី២ ក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង ទទួលបាន ៦ ពិន្ទុ ក្រុមបាល់ទាត់ ភ្នំពេញក្រោន ទទួលបាន ៦ ពិន្ទុ ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ទទួលបាន ៦ ពិន្ទុ ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ ទទួលបាន ៣ ពិន្ទុ ក្រុមបាល់ទាត់ បឹងកេត ទទួលបាន ៣ ពិន្ទុ និងក្រុមបាល់ទាត់ អាយអេសអាយ បង្កោសែនជ័យទទួលបាន ៣ ពិន្ទុ ។
រីឯក្រុមបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ បានត្រឹមស្មើជាមួយសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ទទួលបាន ១ ពិន្ទុ៕
ដោយ៖លី ភីលីព





