កីឡា

វីរបុរស និងវីវនារី អូឡាំពិក ទីក្រុងប៉ារីស នឹងទទួលរង្វាន់ ៨០០,០០ ដុល្លារ ពីរដ្ឋាភិបាល រួមទំាងឡាន ខុនដូ និងច្រើនទៀត

VN Express

ហ្វីលីពីន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករកាយសម្ព័ន្ធ ហ្វីលីពីនលោក Carlos Yulo ម្ចាស់មេដាយមាស ចោលស្នរ ប៉ាគីស្ថាន លោក Arshad Nadeem កីឡាករតេក្វាន់ដូថៃ Panipak Wongpattanakit ស្ថិតក្នុងចំណោមអត្តពលិក ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ពីរដ្ឋាភិបាលប្រទេសរបស់ខ្លួន បន្ទាប់ពីឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ។

ម្ចាស់ជើងឯក លោក Javelin Arshad Nadeem បានទទួលរង្វាន់ ជាសាច់ប្រាក់ចំនួន ៨៩៧,០០០ដុល្លារ សម្រាប់មេដាយមាស របស់លោកនៅកីឡាអូឡាំពិក ទីក្រុងប៉ារីស រួមទាំង ៥៣៨,០០០ដុល្លារពីរដ្ឋាភិបាល ប៉ាគីស្ថាន និង ៣៥៩,០០០ដុល្លារពីស្រុកកំណើតរបស់ Nadeem ខេត្ត Punjab ។ គ្រូបង្វឹករបស់លោក Salman Iqbal Butt បានទទួលរង្វាន់ ១៨,០០០ ដុល្លារ ។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បាននាំយកមេដាយអូឡាំពិកដំបូងរបស់ប្រទេសប៉ាគីស្ថានចាប់តាំងពី Barcelona ឆ្នាំ ១៩៩២ ហើយជាមេដាយមាសដំបូង សម្រាប់ប្រទេស អាស៊ីខាងត្បូង ចាប់តាំងពីទីក្រុង Los Angeles ឆ្នាំ ១៩៨៤ ។ លោក Nadeem ក៏បានក្លាយជាកីឡាករ ជើងខ្លាំងអាស៊ីដំបូងគេ ដែលយកឈ្នះលើវិញ្ញាសាចោលស្នរ ចម្ងាយ ៩០ ម៉ែត្រក្នុងព្រឹត្តិការណ៍អូឡាំពិក។

កីឡាករកាយសម្ព័ន្ធហ្វីលីពីន Carlos Yulo ត្រូវបានសន្យាផ្តល់ប្រាក់រង្វាន់ ១ លានដុល្លារដោយប្រធានាធិបតី Ferdinand Marcos Jr. និងអ្នកឧបត្ថម្ភ។ លោកYulo ក៏ត្រូវបានផ្តល់ខុនដូ និងផ្ទះវិស្សមកាលមួយដែលមានតម្លៃជាង ១ លានដុល្លារ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះទទួលបានរង្វាន់ជាច្រើនទៀត ដូចជា ភីហ្សា អាហារប៊ូហ្វេការ៉េមសម្រាប់អាហារថ្ងៃត្រង់ អាហារពេលល្ងាច និងការហោះហើរដោយឥតគិត ថ្លៃសម្រាប់ជីវិត ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកជនមួយ ក៏បានផ្តល់កញ្ចប់ពិនិត្យសុខភាព ដល់លោកដោយឥតគិតថ្លៃសម្រាប់ជីវិត។

ម្ចាស់មេដាយមាសកីឡាការិនីតេក្វាន់ដូថៃ Panipak Wongpattanakit ទទួលបានប្រាក់រង្វាន់ចំនួន២ពីគណៈកម្មាធិការជាតិអូឡាំពិកថៃ។ នាងអាចទទួលបានប្រាក់ដុំចំនួន ២៨១,៩៧២ ឬទទួលបាន ៣៣៨,៣៦៧ដុល្លារ ក្នុងការដំឡើងក្នុងរយៈពេល ៤ ឆ្នាំ។ កីឡាការិនីវ័យ ២៧ ឆ្នាំរូបនេះក៏នឹងទទួលបានប្រាក់រង្វាន់បន្ថែម ជាច្រើនពីអ្នកឧបត្ថម្ភដែលប៉ាន់ស្មានថា មានតម្លៃសរុបជាង ២០០,០០០ដុល្លារ។

ម្ចាស់ជើងឯកហែលទឹកជនជាតិបារាំង Leon Marchand ទទួលបានប្រាក់ប្រហែល ៣៤៦,០០០ ដុល្លារពីរដ្ឋាភិបាល សម្រាប់មេដាយមាសចំនួន ៤ របស់លោក ។ អ្វីដែលគាត់នឹង ទទួលបានច្រើនជាងអ្វីទាំងអស់នោះ គឺភាពល្បីល្បាញ ព្រោះលោកត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកហែលទឹកល្អបំផុត ចាប់តាំងពីជើងឯក Michael Phelps ដែលទាក់ទាញម៉ាកល្បីៗ ជាច្រើនក្នុងពិភពលោក ។

កីឡាការិនី Vivian Kong និងកីឡាករ Cheung Ka Long ជាម្ចាស់មេដាយមាស បានក្លាយជាអត្តពលិក២នាក់នៅ Paris 2024 ដើម្បីទទួលបានប្រាក់ រង្វាន់ធំជាងគេ ពីរដ្ឋាភិបាល របស់ពួកគេជាមួយនឹង ៧៦៨,០០០ដុល្លារ ។ ហុងកុងបានបង្កើនរង្វាន់របស់ខ្លួនសម្រាប់អត្តពលិក ២០ភាគរយចាប់តាំងពីទីក្រុងតូក្យូ ឆ្នាំ២០២០ ។ អ្នកទាំង ២ក៏ទទួលបានសំបុត្ររថភ្លើងដោយឥតគិតថ្លៃ និងសមាជិកភាពពេញមួយជីវិត ដោយឥតគិតថ្លៃនៅសង្វាក់ ហាត់ប្រាណផងដែរ៕l

Most Popular

To Top