កីឡា

ខ្លាចាស់ Mike Tyson ត្រៀមខ្លួនឡើងសង្វៀន ជាមួយ Jake Paul បន្ទាប់ពីសុខភាព បានល្អប្រសើរ

Japan today

ញូវយ៉ក៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ជើងចាស់លោក Mike Tyson មានអាយុ ៥៨ ឆ្នាំហើយ ដោយសារតែមានបញ្ហាសុខភាពបង្ខំឲ្យពន្យារពេល នៃការវិលត្រឡប់របស់លោកទៅកាន់សង្វៀន ប៉ុន្តែនាពេលនេះ លោកមានសុខភាពល្អ អាចប្រកួតជាមួយនឹងលោក Jake Paul បានហើយ ។

អ្នកប្រដាល់ធ្លាប់ចាត់ទុកថា ជាបុរសគ្រោះថ្នាក់បំផុត ក្នុងពិភពលោកអាចនឹងបង្កគ្រោះថ្នាក់ដោយពាក់ស្រោមដៃម្តងទៀត ប៉ុន្តែលោកបានឆ្លើយតបភ្លាមៗ នៅថ្ងៃអាទិត្យ នៅពេលសួរថា ហេតុអ្វីបានជាលោកហ៊ានការ ប្រកួតជាមួយអ្នកប្រដាល់លោក Jake Paul។

លោក Tyson បាននិយាយដោយចលនាឆ្ពោះ ទៅរកហ្វូងមនុស្សនៅសន្និសីទ សារព័ត៌មានមួយ ដែលប្រមូលផ្តុំអ្នកគាំទ្រ បានអបអរសាទរអតីតជើងឯកទម្ងន់ធ្ងន់ និងបានស្រែកហ៊ោ Paul ថា ព្រោះខ្ញុំអាចធ្វើបាន តើអ្នកណាអាចធ្វើបានក្រៅពីខ្ញុំ តើនរណាផ្សេងទៀត ដែលគាត់នឹងប្រយុទ្ធ ដើម្បីឲ្យមានរឿងនេះ?

លោក Tyson និងលោក Paul បានចាប់ផ្ដើមការប្រកួតរបស់ពួកគេឡើងវិញ ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា នៅ Dallas Cowboys ក្នុងទីក្រុង Arlington រដ្ឋតិចសាស់ ។ ពួកគេត្រូវបានគេកំណត់ឲ្យជួបនៅថ្ងៃទី ២០ ខែកក្កដា មុនពេល Tyson ក្អួត និងវិលមុខនៅលើជើងហោះហើរពី Miami ទៅ Los Angeles ក្នុងខែឧសភា ដោយអ្នកតំណាងរបស់លោកចាត់ទុកថា លោកនេះមានបញ្ហាដំបៅ។

លោ Tyson បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានបន្តការហ្វឹកហាត់ឡើងវិញកាលពី ២ ឬ ៣ សប្តាហ៍មុន ហើយមានអារម្មណ៍ល្អ។  លោក Tyson បានបន្តថា សូមស្តាប់ ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ៕

Most Popular

To Top