កីឡា

Man UTD នឹងប្រើប្រាស់វិធីសាស្ត្រផ្សេង ដើម្បីចរចា Ugarte ពី PSG ម្តងទៀត

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានកំពុងតែរៀបចំនូវផែនការថ្មី មួយដែលអាចអនុញ្ញាតិ ឲ្យពួកគេក្នុងការចរចា ឲ្យកាន់តែមានប្រសិទ្ធភាពសាជាថ្មីជាមួយនឹងកីឡាករ Manuel Ugarte ដែលកំពុងលេងឲ្យក្លឹប PSG។

ស្ថិតនៅក្រោមការដឹកនាំ របស់ប្រធានក្លឹបថ្មីនិង សល់ពេលត្រឹមតែ២សប្តាហ៍ទៀត មុនពេលដែលរដូវដោះដូរកីឡាករ ត្រូវបានបិទនោះក្លឹបនៅពេលនេះបានសម្រេច នាំយកកីឡាករមួយចំនួន រួចទៅហើយដូចចា Yoro, de Ligt, Zirkee និង Mazraouiជាដើម។

យ៉ាងណាក្តីក្លឹបនៅសប្តាហ៍នេះ កំពុងតែមានព័៍ត៌មានថា កំពុងតែព្យាយាមចរចាយ៉ាងខ្លាំង ដើម្បីនាំយកកីឡាករ Ugarte ពីក្លឹប PSG ក្នុងតម្លៃខ្លួន ប្រមាណជា៥១លានផោន ទោះបីជាត្រូវបានបរាជ័យ ម្តងរួចមកហើយក្តី។

អ្វីដែលក្លឹប Man UTD នឹងបន្តធ្វើនៅពេលនេះ ពីព្រោះដោយសារតែយល់ឃើញថា តម្លៃខ្លួនកីឡាករនេះថ្លៃខ្លាំងពេក ។ ដូច្នេះពួកគេត្រូវតែបន្ត រងចាំរហូតដល់នាទី ចុងក្រោយហើយបង្ខំឲ្យ PSG ក្នុងការទទួលយកតម្លៃ ដែលខ្លួននឹងដាក់ ឲ្យសាជាថ្មីម្តងទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top