The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Nottingham Forest កំពុងព្យាយាមចរចា ជាមួយនឹងកីឡាករ Eddie Nketiah ដើម្បីនាំយកកីឡាកររូបនេះ មកចូលរួមក្លឹប ឲ្យបាននូវរដូវក្តៅនេះ។
កាលពីដើមរដូវក្តៅនេះ កីឡាករ Nketiah ត្រូវបានគេជឿជាក់ថា បានយល់ព្រមគ្នារួចទៅ ហើយជាមួយនឹងក្លឹបបារាំង Marseille ដើម្បីផ្ទេរចេញពីអង់គ្លេសប៉ុន្តែយ់ាងណាក្តៅក្លឹបអង់គ្លេស បានធ្វើការបដិសេធ ដល់ទៅ២ដងរួច ទៅហើយជាមួយ នឹងតម្លៃខ្លួន របស់កីឡាករ ។
ទោះបីជាយ៉ាងណាក្តី Arsenal បានធ្វើដូចគ្នានេះ ចំពោះ Nottingham Forest ដោយបានបដិសេធសំណើ សុំទិញរបស់ក្លឹបទាំងដែល Forest ហ៊ានឲ្យតម្លៃខ្លួន Nketiah ដល់ទៅ២៥លានផោនហើយក្តី។
គួរឲ្យដឹងដែរថា Arsenal បានដាក់ក្តីរំពឹងទុកថា កីឡាកររូបនេះ នឹងអាចមានតម្លៃខ្លួន ចន្លោះពី៣០ទៅ៣៥លានផោន៕
ប្រែសម្រួល៖ស៊ុនលី