ការប្រកាស និងប្រគល់ពានរង្វាន់ កីឡាករលេងល្អប្រចាំឆ្នាំ កីឡាករវ័យក្មេងល្អជាងគេ ម្ចាស់ស្បែកជើងមាស ខ្សែការពារល្អ អ្នកចាំទីល្អជាងគេ របស់ពានរង្វាន់ English Premier League បានប្រកាសជាផ្លូវការហើយ។

១-កីឡាករលេងល្អប្រចាំឆ្នាំ២០២៣-២០២៤របស់ EPL គឺ Phil Foden ៖ គេជាចំណែកមួយដ៏សំខាន់ របស់ Man City ដែលជួយឲ្យឈ្នះពាន English Premier League កាលពីឆ្នាំមុន ហើយពាននេះ គឺជាការឈ្នះពានលើកទី៤ ជាប់គ្នារបស់ Man City ដែលមិនទាន់មានក្លឹបណាអាចធ្វើបាន ។ គេរកបាន១៩គ្រាប់ ក្នុងការបង្ហាញខ្លួន ២៧លើកក្នុង EPL ។
២-ម្ចាស់ស្បែកជើងមាស Erling Haaland ៖ ខ្សែប្រយុទ្ធរបស់ Man City រូបនេះ រកបានលើសគេគឺចំនួន ២៧ គ្រាប់កាលពីដូវកាលមុន ហើយពាននេះគឺ ជាពានលើកទី២ របស់គេនៅ Man City ផងដែរ។
៣-Rodri ៖ គេក៏បានឈ្នះពាននាម ជាខ្សែបម្រើល្អបំផុតរបស់ EPL ផងដែរ ហើយ Kyle Walker ខ្សែការពារស្លាបស្ដាំក៏ឈ្នះពានខ្សែការពារស្លាបស្ដាំល្អបំផុត របស់ EPL ផងដែរដែលគេបានចូលលេង៤៧ ប្រកួតគិតគ្រប់ពានរង្វាន់ឲ្យ Man City កាលពីរដូវកាលមុន ។

ក្នុងនោះនៅតំបន់ប្រយុទ្ធរបស់ EPL ខ្សែប្រយុទ្ធរបស់ Aston Villa គឺកីឡាករ Ollie Watkins ក៏ឈ្នះពាននាមជាខ្សែប្រយុទ្ធល្អដូចគ្នា ដោយគេរកបាន១៩គ្រាប់និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១៦លើក និងបានជួយ Aston បញ្ចប់ទៅនៅលេខ៤បានចូលលេង UCL ឆ្នាំនេះថែមទៀតផង។

បន្ថែមពីបញ្ជីឈ្មោះ ដែលមានរាយនាមខាងលើ គេឃើញមាន Cole Palmer ឈ្នះពានកីឡាករវ័យក្មេងល្អជាងគេ និងកីឡាករ Arsenal មាន David Raya ឈ្នះស្រោមដៃមាស ខ្សែការពារកណ្ដាលល្អជាងគេបានទៅលើ Van Dijk និង Gabriel ខ្សែការពារស្លាបឆ្វេងល្អ ជាងគេបានទៅលើ Saliba ខ្សែបម្រើល្អក៏មានឈ្មោះ Declan Rice និង Martin Odegaard ផងដែរ៕

