ក្លឹប Manchester City ពេញចិត្តនឹងទិញយក ខ្សែបម្រើ Ilkay Gundogan ពីក្លឹប Barcelona វិញសម្រាប់រដូវកាលថ្មីឆ្នាំ២០២៤/២៥ខាងមុខនេះ។
បើតាម Fabrizio Romano បានឲ្យដឹងថា លោក Pep Guardiola បានយល់ព្រមរួចរាល់ហើយក្នុងការនាំយកកីឡាករនេះមកវិញ ដោយការសម្រេចចិត្តគឺស្ថិតនៅលើកីឡាករនេះតែម្ដង។
នៅក្នុងពេលនេះ Barcelona ចង់ឲ្យកីឡាករនេះរូបនេះ ចាកចេញពីក្លឹបរបស់ខ្លួន ក្រោយលេងបាន១រដូវកាលប៉ុណ្ណោះ ដូច្នេះហើយនៅពេលនេះមានក្លឹប ជាច្រើនចរចាចង់បានពី Barca ផងដែរ។
នៅក្នុងនោះ Man City ក៏បានបើកការចរចាកាលពីម្សិលមិញផងដែរ ប៉ុន្តែកីឡាករនេះមានជម្រើសច្រើន ដោយក្លឹបផ្សេងៗមកកាតា អារ៉ាប៊ីសាអ៊ូឌីត និងក្លឹបផ្សេងៗទៀត ក៏ចង់បានកីឡាកររូបនេះ។
ដូច្នេះការសម្រេចចិត្តផ្លាស់ ទៅណាឲ្យប្រាកដ នោះគឺស្ថិតនៅលើ Gundogan នេះតែម្ដង។
យ៉ាងណាចំពោះ Man City គឺស្វាគមន៍ជានិច្ចឲ្យកីឡាករនេះ ចង់ត្រលប់ទៅវិញព្រោះតែ កីឡាករនេះធ្លាប់ជាកីឡាកររបស់ Man City កាលពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៣ ដោយចូលលេងបាន ៣០៤លើក និងស៊ុតចូល ៦០គ្រាប់។
ខណៈពេលមកលេងឲ្យ Barca បាន១រដូវកាលនេះ កីឡាករនេះចូលលេងបាន ៥១ប្រកួត និងស៊ុតចូល ៥គ្រាប់៕