ភ្នំពេញ៖លោក បួនលឹម ហេង ប្រធានកិត្តិយស សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះបានអញ្ជើញទទួលស្វាគមន៍ ក្រុមមន្រ្តីអាជ្ញា កណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ជម្រើសជាតិតេក្វាន់ដូ ITFកម្ពុជា ដែលជាម្ចាស់ មេដាយមាស ប្រាក់ និងសំរិទ្ធបានត្រឡប់មកពីព្រឹត្តិការណ៍ ជ្រើសរើសជើងឯកអាស៊ីលើកទី១០ ដោយប្រព្រត្តិចាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ និងត្រឡប់មកកម្ពុជាវិញថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤ ។

ការចេញទៅប្រកួតក្រោមការដឹកនាំដោយដោយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មការសិទ្ធមនុស្សកម្ពុជា និងក៏ជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ព្រមទាំងមន្រ្តីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូ ITFកម្ពុជាចំនួន ២៧ នាក់ ។

លោក កែវ រ៉េមី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេសជាង២០ ចូលរួម ក្នុងនោះកម្ពុជាដណ្តើមបានមេដាយសរុបទំាង ២៤ គ្រឿង រួមមានមេដាយមាសចំនួន ៣ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ១៤ គ្រឿង លទ្ធផលទំាងនេះជាការខិតខំប្រឹងបែ្រងរបស់កីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជាដែលបាន ចំណាយ ពេលហ្វឹកហាត់ និងការយកចិត្តទុក ដាក់របស់កថ្នាក់ដឹកនាំ ព្រមទំាងសមាជិក ប្រតិបត្តិរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ។

លោកប្រធានបានបន្តថា ការប្រកួតលើនេះ យើងធ្វើបានល្អ ជាងលើមុនទៅទៀត ទោះបីក្រុមកីឡាករ-កីឡាការិនី កីឡាតេក្វាន់ដូ ITF កម្ពុជាឡើង ទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ប៉ះក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កូរ៉េខាងជើង ក៏យើងនៅតែមានក្តីសង្ឈឹម ក្នុងការដណ្តើមមេដាយ ជូនប្រទេសជាតិដដែល ៕




