កីឡា

កីឡាករបាល់ទាត់ ព័រទុយហ្គាល់ Ronaldo និងមិត្តស្រីជាតារាម៉ូដែល ចុះលិខិតអាពាហ៍ពិពាហ៍ មុនរៀបការ

ព័រទុយហ្គាល់ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាម៉ូដែល Georgina Rodriguez អាចទទួលបាន ១១០,០០០ ដុល្លារ ក្នុងមួយ ខែពីកីឡាករបាល់ទាត់ ព័រទុយហ្គាល់ Ronaldo ប្រសិនបើនាងបែកគ្នា ជាមួយកំពូលកីឡាករ ព័រទុយហ្គាល់ បន្ទាប់ពីចុះលិខិត អាពាហ៍ពិពាហ៍ មុនរៀបការរបស់ពួកគេរួច។

ទូរទស្សន៍ព័រទុយហ្គាល់ TV Guia បានរាយការណ៍កាលពីថ្ងៃទី ២០ ខែសីហាថា លោក Ronaldo និងមិត្តស្រីរបស់លោក នាង Rodriguez បានចុះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍មុនរៀបការដែលកំណត់ថា កំពូលតារាវ័យ ៣៩ ឆ្នាំមានកាតព្វកិច្ចផ្តល់ប្រាក់ចំនួន ១១០,០០០ ដុល្លារក្នុងមួយខែដល់នាង Georgina ពេញមួយជីវិតរបស់នាង ប្រសិនបើគូស្នេហ៍ចែកផ្លូវគ្នា។ តារាសម្រស់ជនជាតិអេស្ប៉ាញក៏ទទួលបានកម្មសិទ្ធិវីឡានៅទីក្រុងម៉ាឌ្រីដផងដែរ។

លោក Ronaldo និង កីឡាករ Georgina បានចុះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍នេះ បន្ទាប់ពីនាងបាន សម្រាលបានកូនស្រី ឈ្មោះ Alana Martina ក្នុងឆ្នាំ ២០១៧  ។ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រហែល ៦៦០  លានដុល្លារ។ លិខិតអាពាហ៍ពិពាហ៍ មុនពេលរៀបការ អនុញ្ញាត ឲ្យលោករក្សាទ្រព្យសម្បត្តិ របស់លោកភាគច្រើន ក្នុងករណីដែលគូស្នេហ៍ទៅ តាមផ្លូវដាច់ដោយឡែក។

កាលពីសប្តាហ៍មុន ពាក្យចចាមអារ៉ាមថា លោក Ronaldo និងកីឡាករ Rodriguez បានរៀបការនៅលើបណ្តាញសង្គម បន្ទាប់ពីលោកបានហៅដៃគូ របស់លោកថា “ប្រពន្ធ” លើការផ្សាយពាណិជ្ជកម្មមួយ ។ លោក Ronaldo បាននិយាយលើការផ្សាយ ពាណិជ្ជកម្មថា នៅពេលដែលខ្ញុំមិនបានហ្វឹកហាត់នៅក្លឹប ខ្ញុំចូលចិត្តហ្វឹកហាត់ ជាមួយប្រពន្ធរបស់ខ្ញុំនៅផ្ទះ។

យោងតាម Marca បាននិយាយថា Ronaldo និង Rodriguez ប្រហែលជាបានរៀបការ ដោយសម្ងាត់។ ដូច្នេះ លិខិតអាពាហ៍ពិពាហ៍ មុនរៀបការ មានសុពលភាពស្របច្បាប់៕

Most Popular

To Top