The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបនៅលីគកំពូល អារ៉ាប់ Al Nassr បានកំពុងតែធ្វើការចរចាជាមួយ នឹងកីឡាករ ខ្សែការពារ Milan Skriniar ដើម្បីធ្វើយ៉ាងណា នាំយកកីឡាករ រូបនេះមករួមក្លឹបនៅរដូវក្តៅនេះឲ្យបាន។
កិឡាករ Skriniar បានបញ្ជាក់ថាគាត់នឹង មិនបន្តលេងនៅ PSG ឡើយដោយមូលហេតុថា គាត់មិនស្ថិតនៅក្នុងផែនការ សម្រាប់រដូវកាលថ្មី ក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មីលោក Luis Enrique ឡើយ។
PSG បានចុះហត្ថលេខា នាំយក Skriniar ទើបតែ កាលពីរដូវក្តៅឆ្នាំទៅប៉ុណ្ណោះពីក្លឹប Inter Milan ប៉ុន្តែទោះបីជាយ៉ាង ណាក្តីទំរង់លេង របស់កីឡាករស្លូវ៉ាគីរូបនេះមិនបានធ្វើឲ្យទាក់ ចិត្តគ្រូបង្វឹកថ្មីនិងអ្នកគាំទ្រខ្លាំងឡើយ ដូច្នេះអនាគត របស់គាត់គឺមាន តែការចាកចេញប៉ុណ្ណោះ។
Al Nassr មានទំនុកចិត្តថាការចរចានេះ នឹងអាចកើតឡើងហើយការផ្ទេរ ក៏អាចទទួលបាជោគជ័យ ខណៈដែលការព្រមព្រៀងគ្នា ជាពាក្យសំដី ក៏ត្រូវបានធ្វើឡើង រួចរាល់ដែរចំពោះលក្ខខណ្ឌទាំងអស់ របស់កីឡាករ៕
ប្រែសម្រួល៖ស៊ុនលី