ភ្នំពេញ ៖ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នៅតែបន្តឈរកំពូលតារាង នៃព្រឹតិ្តការណ៍កីឡាបាល់ទាត់ ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ២០២៤/២៥ “Cambodian Premier League 2024/25” នៅសប្តាហ៍ទី៣នេះ ខណៈក្រុមបាល់ទាត់ភ្នំពេញក្រោន និងក្រុមបាល់ទាត់វិសាខា រកបាន ៣ ពិន្ទុដូចគ្នា ។

ចំណែកក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀងបានយកឈ្នះលើក្រុមបាល់ទាត់ គិរីវង់សុខសែនជ័យក្នុងលទ្ធផល ៦ ទល់នឹង ១ នៅកីឡដ្ឋានស្វាយរៀង ក្រុមបាល់ទាត់ វិសាខា បានយកឈ្នះលើក្រុមបាល់ទាត់ ឡាយហ្វ ខេត្តព្រះសីហនុ ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅកីឡដ្ឋានព្រីនស៍។

ចំណែកក្រុមបាល់ទាត់ ភ្នំពេញក្រោន ក៏បានយកឈ្នះ លើក្រុមបាល់ទាត់ បឹងកេត ក្នុងលទ្ធផល ២ទល់នឹង ១ និងក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទបានលេងចាញ់ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ នុ ក្នុងលទ្ធផល ១ ទល់នឹង ២ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃចាញ់ក្រុមបាល់ទាត់ អាយអេសអាយ បង្កោសែនជ័យ ក្នុងលទ្ធផល ៤ ទល់នឹង ៣។

សម្រាប់ការប្រកួតសប្តាហ៍ទី៣ ក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង ទទួលបាន ៩ ពិន្ទុ ក្រុមបាល់ទាត់ ភ្នំពេញក្រោន ទទួលបាន ៩ ពិន្ទុ ក្រុមបាល់ទាត់ ណាហ្គាវើលដ៍ ទទួលបាន ៦ ពិន្ទុ (លេង បាន ២ ប្រកួត) ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ ទទួលបាន ៦ ពិន្ទុ (លេង បាន ២ ប្រកួត) និងក្រុមបាល់ទាត់ អាយអេសអាយ បង្កោសែនជ័យ ទទួលបាន ៦ ពិន្ទុ៕
ដោយ៖លី ភីលីព
