កីឡា

កីឡាករបាល់ទាត់១០នាក់ រកចំណូល បានច្រើនជាងគេនៅ Premier League រដូវកាល ២០២៤-២០២៥

អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្លិបបាល់ទាត់ Manchester City បានគ្រប់គ្រងលើកីឡាករកំពូលទាំង ១០ ដែលទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងរដវកាល ២០២៤-២០២៥ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់លីគកំពូលអង់គ្លេស “Premier League” មាន ៤ នាក់តាមពីក្រោយដោយ Manchester United ដែលមាន ៣ នាក់។

១០.កីឡាករ Marcus Rashford (Manchester United ៣៩០,០០០ដុល្លារក្នុងមួយសប្តាហ៍)៖នៅរដូវក្តៅឆ្នាំ ២០២៣ កីឡាករ Rashford បានចុះកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយ Man Utd ហើយកីឡាករវ័យ ២៦ ឆ្នាំស៊ុតបញ្ចូលទីបាន ៣០ គ្រាប់កាលពីរដូវ កាលមុន អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយបានចាត់ទុកប្រាក់ខែរបស់លោកចំនួន ៣៩០,០០០ដុល្លារ ក្នុងមួយសប្តាហ៍។ ទោះជាយ៉ាងណាក៏ដោយនៅរដូវកាលបន្ទាប់ Rashford មានការខកចិត្តដោយស៊ុតបញ្ចូលទីបានតែ ៨ គ្រាប់ប៉ុណ្ណោះ ។

៩.កីឡាករ Bernardo Silva (Manchester City, ៣៩០,០០០ដុល្លារ ក្នុងមួយសប្តាហ៍)៖ Silva ជាវីរបុរសស្ងៀមស្ងាត់ ហើយតែងតែត្រូវបានកោតសរសើរពីគ្រូបង្វឹក Pep Guardiola និង Man City ។ ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ទទួល បានប្រាក់បៀវត្សរ៍ខ្ពស់បំផុត ទី៣នៅក្លឹប ហើយនៅសល់កុងត្រារយៈពេល ៣ ឆ្នាំទៀត ។ នៅអាយុ ៣០ ឆ្នាំ វាពិបាកសម្រាប់ Silva សម្រាប់ការស្វែងរកក្លិប ដែលផ្តល់តម្លៃ ឲ្យលោកបានល្អ ប្រសើរជាងនៅអឺរ៉ុប។

៨.កីឡាករ Jack Grealish (Manchester City, ៣៩០,០០០ដុល្លារ ក្នុងមួយសប្តាហ៍) ៖ឆ្នាំ២០២១ Grealish បានបង្កើតកំណត់ត្រាមួយសម្រាប់ការផ្ទេរថ្លៃបំផុតនៅ Premier League នៅពេលលោកបានផ្ទេរពី Aston Villa ទៅ Man City តម្លៃ ១៣០ លានដុល្លារ ដោយបំបែកកំណត់ត្រាចាស់ របស់ Paul Pogba ចំនួន ១១៨ លានដុល្លារ។ បន្ទាប់មកកីឡាករ ឆ្នើមអង់គ្លេសរូបនេះ បានក្លាយជាជើងខ្លាំងនៅស្លាបឆ្វេង ។ នៅក្រៅទីលាន Grealish ក៏បានជួយក្លឹបបង្កើនតម្លៃ ពាណិជ្ជកម្មរបស់ខ្លួនផងដែរ។

៧.កីឡាករ Bruno Fernandes (Manchester United ៣៩០,០០០ ដុល្លារក្នុងមួយសប្តាហ៍)៖ជាប្រធានក្រុម Man Utd ហើយលោកនៅសល់កុងត្រា ៣ឆ្នាំទៀត ហើយទទួលបានប្រាក់ខែខ្ពស់បំផុតទី២នៅ Old Trafford ។ លោក Fernandes ជាកីឡាករដ៏សំខាន់បំផុតរបស់ Man Utd និងជាកីឡាករដែលមានគំនិតច្នៃប្រឌិតបំផុតក្នុង Premier League ។

៦.កីឡាករRaheem Sterling (Chelsea ៤២២,០០០ដុល្លារក្នុងមួយសប្តាហ៍)៖លោកនៅសល់កុងត្រារយៈពេល ៣ ឆ្នាំជាមួយ Chelsea និងជាកីឡាករមានប្រាក់ខែខ្ពស់បំផុតនៅ Stamford Bridge ។ ខ្សែបម្រើស្លាបវ័យ ២៩ ឆ្នាំរូបនេះជាកីឡាករឆ្នើមនៅក្រុម Liverpool Man City និងជម្រើសជាតិអង់គ្លេស។

៥.កីឡាករ Romelu Lukaku (Chelsea ៤៤២,០០០ ដុល្លារក្នុងមួយសប្តាហ៍)៖លោកនៅសល់កុងត្រា២ឆ្នាំទៀត និងជាកីឡាករមានប្រាក់ខែខ្ពស់បំផុតនៅStamford Bridge ដូច Sterling ដែរ។ បន្ទាប់ពីត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០២១ Lukaku លេងបានតែមួយរដូវកាលប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបាន១៥ គ្រាប់សម្រាប់ Chelsea ។ បន្ទាប់មកលោកបានផ្លាស់ទៅ Inter និង Roma សម្រាប់ពីររដូវកាលក្នុងលក្ខខណ្ឌខ្ចីជើង។ ថ្មីៗនេះ Napoli បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខា Lukaku ពី Chelsea ។

៤.កីឡាករ Mohamed Salah (Liverpool ៤៥៥,០០០ ដុល្លារក្នុងមួយសប្តាហ៍)៖លោកនៅសល់កុងត្រាមួយឆ្នាំទៀត និងជាកីឡាករមានប្រាក់ខែខ្ពស់បំផុតនៅ Liverpool។ ប្រាក់ខែនេះសមហេតុផលព្រោះលោក Salah ស៊ុតបាន២១២គ្រាប់ក្នុង៣៥០ប្រកួត។ នៅឆ្នាំក្រោយកិច្ចសន្យារបស់កីឡាករឆ្នើមអេហ្ស៊ីបនឹងផុតកំណត់។ លោកអាចផ្លាស់ទៅអារ៉ាប៊ីសាអូឌីត ដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ ឬទទួលយកការកាត់ប្រាក់ខែដើម្បីបន្តនៅ Liverpool ។

៣.កីឡាករ Casemiro (Man Utd, ៤៥៥,០០០ដុល្លារក្នុងមួយសប្តាហ៍)៖លោកនៅសល់កុងត្រា២ឆ្នាំទៀត និងជាកីឡាករមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Old Trafford។ កាលពីរដូវកាលមុន ខ្សែបម្រើវ័យ៣២ឆ្នាំធ្វើបានមិនល្អ បន្ទាប់ពីរដូវកាលដំបូងទទួល បានជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងទម្រង់លេងដ៏ល្អក្នុង ការប្រកួត២ដំបូងនៃរដូវកាលនេះ។

២.កីឡាករ Erling Haaland (Man City, ៤៨៧,០០០ដុល្លារក្នុងមួយសប្តាហ៍)៖លោកនៅសល់កុងត្រារយៈពេល ៣ ឆ្នាំទៀត និងជាកីឡាករមានប្រាក់ខែ ខ្ពស់បំផុតទី២នៅ Premier League បន្ទាប់ពីបានចុះហត្ថលេខាលើខ្សែ ប្រយុទ្ធសញ្ជាតិន័រវេសក្នុងឆ្នាំ២០២២ Man City បានបង្ហាញថា លុយអាចទិញគ្រាប់បាន។ គិតមកដល់ពេលនេះ Haaland ស៊ុតបាន៩១គ្រាប់ក្នុង១០០ប្រកួតឲ្យ Man City។ បន្ថែមពីលើកំណត់ត្រាផ្ទាល់ខ្លួន ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះក៏បានឈ្នះពានរង្វាន់ Champions League, Premier Leagues ចំនួន២, FA Cup, English Community Shield, European Super Cup និងបីដងផងដែរ ។

១.កីឡាករ Kevin De Bruyne (Man City ៥២០,០០០ ដុល្លារក្នុងមួយសប្តាហ៍)៖លោកនៅសល់កុងត្រាមួយឆ្នាំទៀត និងជាកីឡាករមានប្រាក់ខែខ្ពស់បំផុតក្នុង Premier League។ ខ្សែបម្រើបែលហ្ស៊ិកមានតួនាទីសំខាន់ក្នុងការបញ្ជូនបាល់ និងស៊ុតបញ្ចូលទី។ នៅឆ្នាំក្រោយ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះអាចផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទទួលបានប្រាក់ខែខ្ពស់ជាងនេះ៕

Most Popular

To Top