កីឡា

Aaron Ramsdale ត្រៀមចាកចេញពី Arsenal ក្នុងតម្លៃខ្លួន២៥លានផោន

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអ្នកចាំទី Aaron Ramsdale ដែលជាអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថាបានស្វែងរកក្លឹបថ្មីឃើញហើយ។

ប្រភពដដែលជឿជាក់ថាកីឡាកររូពនេះនឹងត្រូវចាកចេញទៅចូលរួមក្លឹប Southampton បន្ទាប់ពីក្លឹប Arsenal បានសម្រេចចិត្តលក់កីឡាកររូបនេះចេញក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោន។

ដំណឹងនៃការចាកចេញរបស់អ្នកចាំទីរូបនេះបានលេចឬដំបូងចាប់តាំងតែពីពេលដែល Ramsdale បានធ្លាក់ចេញទៅជាអ្នកចាំទីជម្រើសទី២របស់ក្លឹបកាលពីរដូវក្តៅកន្លងមកនៅពេលដែលមានវត្តមានមកដល់របស់កីឡាករ David Raya៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top