កីឡា

Arsenal កំណត់បានគោលដៅអទិភាពម្នាក់ទៀតជាកីឡាកររបស់ Newcastle

The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Anthony Gordon ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Newcastle ប៉ុន្តែយ៉ាងណាក្តីប្រហែលជានឹងត្រូវរងចាំរហូតទៅដល់រដូវក្តៅឆ្នាំក្រោយ។

កីឡាករ Gordon បានក្លាយទៅជាគោលដៅថ្មីរបស់ Arsenal ទោះបីជាកីឡាករមិនមានបំណងចាកចេញពី Newcastle នៅឡើយប៉ុន្តែយ៉ាងណាក្តីក្លឹបបានដាក់បញ្ជូលឈ្មោះរបស់គាត់រួចទៅហើយក្នុងបញ្ជីកីឡាករដែលអាចត្រូវលក់ចេញ។

ប្រធានផ្នែកកីឡារបស់ក្លឹបលោក Edu បានបញ្ជាក់អះអាងអំពីបញ្ជីកីឡាករទាំងអស់សម្រាប់ត្រៀមរដូវក្តៅនេះដែលក្នុងនោះតាំងតែពីដើមរដូវក្តៅមកម្ល៉េះកីឡាករ Gordon ត្រូវបានក្លឹប Liverpool យកទៅពិចារណាម្តងមកហើយដែរ។

មកទល់បច្ចុប្បន្នទាំងក្លឹបនិងកីឡាករនៅកំពុងបន្តចរចាគ្នាដើម្បីបន្ថែមកុងត្រាថ្មីនៅឡើយហើយរងចាំរហូតដល់មានការសម្រេចចិត្តចុងក្រោយមួយរវាងគ្នានៅឡើយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top