កីឡា

ម្ចាស់ផ្ទះបារាំង មិនផ្តល់ទិដ្ឋាការដល់អត្តពលិករុស្ស៊ី សម្រាប់ចូលរួមការប្រកួតប៉ារ៉ាឡាំពិក

បារាំង៖ គណៈកម្មាធិការប៉ារ៉ាឡាំពិករុស្ស៊ី (RPC) បានរាយការណ៍កាលពីថ្ងៃពុធបានប្រាប់ឲ្យដឹងថា ប្រទេសបារាំងបានបដិសេធមិនផ្តល់ទិដ្ឋាការដល់អត្តពលិករុស្ស៊ី ២នាក់ សម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស ហើយវាជាជំហានមួយទៀតឆ្ពោះទៅរកការធ្វើនយោបាយកីឡា យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមកីឡាករ-កីឡាការិនីរុស្ស៊ីចំនួន ៨៨នាក់ នឹងចូលរួមក្នុងការប្រកួតក្រោមទង់ជាតិអូឡាំពិកអន្តរជាតិ ។ ប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីសនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ RPC ថា រដ្ឋាភិបាលបារាំងបានច្រានចោលសំណើរបស់ IPC និងគណៈកម្មាធិការរៀបចំការចេញទិដ្ឋាការដល់ពលរដ្ឋរុស្ស៊ីទាំង ២ នាក់។ RPC បាននិយាយថា នេះមិនអាចទទួលយកបានទេសម្រាប់ប្រទេស ដែលរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗដូចជាអូឡាំពិក និងប៉ារ៉ាឡាំពិក ។

យោងតាម RPC បានឲ្យដឹងថា  វាជារឿងគួរឲ្យសោកស្ដាយជាខ្លាំងដែលការសម្រេចចិត្តនេះរងផលប៉ះពាល់ដល់ជនពិការដែលខិតខំដើម្បីសមិទ្ធិផលកីឡាខ្ពស់។ អត្តពលិករុស្ស៊ីទាំងអស់ស្ថិតនៅក្រុមលក្ខខណ្ឌអូឡាំពិកអន្តរជាតិ តម្រូវទាំងអស់ដើម្បីចូលរួមក្នុងប៉ារ៉ាឡាំពិក។ ប្រទេសម្ចាស់ផ្ទះតែងតែធានាការដោះស្រាយរាល់បញ្ហាទិដ្ឋាការ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដំបូងឡើយបានហាមឃាត់អត្តពលិករុស្ស៊ី និងបេឡារុស្ស បន្ទាប់ពីជម្លោះអ៊ុយក្រែនចាប់ផ្តើមក្នុង ខែកុម្ភៈ ឆ្នាំ២០២២ ។ ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន ស្ថាប័ននេះបានលុបចោលការហាមប្រាមរបស់ខ្លួន ហើយបានអនុញ្ញាតឲ្យអត្តពលិកមួយចំនួនមកពីប្រទេសទាំង២ ចូលរួមនៅទីក្រុងប៉ារីសជាផ្លូវការហើយ៕

Most Popular

To Top