The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធ Eddie Nketiah បានសម្រេចចិត្តជាផ្លូវការហើយថានឹងចាកចេញពីក្លឹបកាំភ្លើងធំ Arsenal និងចូលរួមជាផ្លុវការជាមួយនឹង Crystal Palace។
កីឡាករសង្កេតឃើញថាឪកាសក្នុងការបង្ហាញខ្លួនឈុត ១១នាក់ ដំបូងក្រោមការដឹកនាំរបស់លោក Mikel Arteta ដូច្នេះជម្រើសទៅលេងនៅ Crystal Palace គឺជារឿងដែលល្អបំផុត។
គួរឲ្យដឹងដែរថាកីឡាកររូបនេះបានបង្ហាញខ្លួនត្រឹមតែ ១០ដង កាលពីរដូវកាលមុនចាប់តាំងតែពីការមកដល់របស់កីឡាករ Kai Havertz៕
ប្រែសម្រួល៖ ស៊ុនលី