យោងតាមការចេញផ្សាយរបស់ The Goal កីឡាករខ្សែប្រយុទ្ធ Osimhen ដែលតែងតែមានព័ត៌មានថាអាចផ្ទេរទៅចូលរួមក្លឹប Chelsea នោះគឺនឹងមិនអាចធ្វើទៅរួចឡើយ។
ប្រភពដដែលបានសរសេរថាការពិភាក្សាគ្នាបានត្រឹមបរាជ័យហើយ ក៏មិនមានការបន្តពិភាក្សាថ្មីឡើយខណៈដែលពេលវេលានៃការដោះដូរកីឡាករ ក៏បានបញ្ចប់ទៅហើយដែរឬមានន័យថាកីឡាករវ័យ ២៥ឆ្នាំ រូបនេះនឹងបន្តលេងជាមួយនឹងក្លឹប Napoli ដដែលនៅរដូវកាលនេះ។
ការបរាជ័យនៃការពិភាក្សាត្រូវបានគេមើលឃើញថា ដោយសារតែការទាមទារប្រាក់កម្រៃខ្ពស់ខ្លាំងពេកពីសំណាក់កីឡាករដែលក្នុងនោះ ប្រហែលជាយ៉ាងហោចណាស់ ៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍។
ដោយឡែកសម្រាប់តោខៀវ Chelsea វិញមានន័យថាក៏នឹងមិនមានកីឡាករចំណូលថ្មីទៀតឡើយ នៅរដូវក្តៅនេះដែរដែលចាំបាច់ត្រូវតែផ្តោតតែទៅលើកីឡាករ ដែលមាននៅក្នុងបញ្ជីបច្ចុប្បន្នប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុនលី