ការប្រកួតលីគកំពូលអាមេរិកឈានចូលមកដល់សប្តាហ៍ទី ៣ យប់មិញនេះគឺជាការប្រកួតរវាង Man City ដែលជាក្រុមភ្ញៀវអាចយកឈ្នះក្រុមក្រុមម្ចាស់ផ្ទះ West Ham ក្នុងលទ្ធផល ៣ ទល់នឹង១។
៣គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Erling Haaland តែម្នាក់ឯងនៅនាទីទី ១០ ដំបូងនាទីទី ៣០ គ្រាប់ទី ២ និងគ្រាប់ទី ៣ នៅនាទីទី ៨៣ ខណៈដែលម្ចាស់ផ្ទះរកបានតែមួយគ្រាប់ប៉ុណ្ណោះគឺនាទីទី ១៩ ជាគ្រាប់បាល់បញ្ចូលទីខ្លួនឯងដោយខ្សែការពារ Man City កីឡាករ Ruben Dias។
ចប់ការប្រកួតនេះ Man City យកបាន៣ពិន្ទុសប្តាហ៍ទី៣គឺជាការប្រកួតជ័យជំនះមិនទាន់ស្គាល់ពាក្យថាចាញ់សោះមាន៩ពិន្ទុពេញក្នុងដៃឈរនៅកំពូលតារាងហើយ West Ham ឈរនៅលេខរៀងទី ១៤ ដែលមានតែ ៣ពិន្ទុ នៅឡើយពីការប្រកួតទាំង ៣ ដងដូចគ្នា៕
ប្រែសម្រួល៖ ស៊ុនលី