កីឡា

Brentford បើកទ្វាផ្ទះយកឈ្នះ Southampton ក្នុងលទ្ធផល ៣ ទល់នឹង ១

Afp

ប្រកួតយប់មិញនេះរវាងក្រុម Brentford ជាមួយនឹងក្រុមភ្ញៀវ Southampton ជាលទ្ធផលម្ចាស់ផ្ទះធ្វើបានយ៉ាងល្អមិនឲ្យអ្នកគាំទ្រខកចិត្តឡើយជាមួយនឹងលទ្ធផលដល់ទៅ ៣ទល់នឹង១ យកបាន៣ពិន្ទុងាយស្រួលនៅសប្តាហ៍ទី ៣នេះ។

Brentford គ្រប់គ្រងបាល់បានតែ ៣៦ភាគរយ ក្តីប៉ុន្តែពួកគេបានបង្កើតឳកាសទាត់បញ្ចុលទីដល់ទៅ ២០លើក និងចំគោលដៅ៧ដងច្រើនជាងគេក្រុមភ្ញៀវដេលធ្វើបានតែ ១៨ដង និងចំគោលដៅ ៦ដង។

គ្រាប់បាល់ដំបូងមិនបានកើតឡើងភ្លាមឡើយរហូតដល់ចុងម៉ោងទី ១នាទីទី ៤៣ ដែលធ្វើបានដោយកីឡាករ Mbeumo ហើយមួយគ្រាប់ទៀតដោយកីឡាករដដែលនេះនាទីទី៦៥ និងមួយគ្រាប់ទី ៣ ដោយ Wissa នាទីទី៦៩។

ក្រុមភ្ញៀវតាមមកវិញបានតែ ១គ្រាប់ ប៉ុណ្ណោះពោលគឺនៅចុងម៉ោងនៃការប្រកួតទៅហើយនាទីទី ៩០បូក៤ ដោយកីឡាករ Sugawara ។

យ៉ាងណាក្តី Brentford បានត្រឹមឈរនៅលេខរៀងទី ៥ បណ្តោះអាសន្នមាន ៦ពិន្ទុ ចេញពីការប្រកួតទាំង៣ដងរដូវកាលថ្មីនេះហើយ Southampton បន្តឈរនៅបាតតារាងដោយមិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top