The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានចេញមកធ្វើការបដិសេធ សាជាថ្មីចំពោះរបាយការណ៍ ដែលអះអាងថា ប្រធានផ្នែកីឡាលោក Deco មិនមានអារម្មណ៍រីករាយជាមួយ នឹងក្លឹបដោយសារ បញ្ហាហិរញ្ញវត្ថុនោះ។

ក្លឹបបានចេញមកបញ្ជាក់ថា ប្រធានកីឡារូបនេះ នឹងមិន ចាកចេញឡើយហើយ ក្លឹបសូមធ្វើការបដិសេធនូវព័ត៌មាន ទាំងនោះអស់នេះដែលត្រូវបានចេញផ្សាយ តាំងតែពីដើមសប្តាហ៍មុននិងកំពុងធ្វើឲ្យមានភាពជ្រួលច្របល់នៅក្នុងផ្ទៃក្នុង។
គួរឲ្យដឹងដែរថា បញ្ហា ហិរញ្ញវត្ថុរបស់ក្លឹប Barcelona បានផ្ទុះឡើងចាប់តាំងតពីពេល ដែលមានវត្តមាន របស់ប្រធានក្លឹបចាស់រហូត ដល់ប្រធានក្លឹបថ្មី និងធ្វើឲ្យមានការចាកចេញ កីឡាករសំខាន់ៗនិងចាស់ៗជាច្រើន របស់ក្លឹបក្នុងនោះរួមមានទាំង Suarez, Neymar និង Messi ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
