ម្ចាស់ផ្ទះបិសាចក្រហម Man UTD យប់មិញនេះបើកទ្វាផ្ទះរបស់ខ្លួន ជាលើកដំបូងទទួលស្វាគមន៍ ក្រុមភ្ញៀវហង្សក្រហម Liverpool ដោយធ្វើមិនបានល្អ សោះហើយបណ្តាលឲ្យ របូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ ហើយមិនអាចតដៃរួចទៀតផង។
ការគ្រប់គ្រងបាល់បាន ទៅដល់៥៣ ភាគរយក្តីប៉ុន្តែ Man UTD រកមិនបានមួយគ្រាប់ឡើយក្នុង ការព្យាយាមស៊ុតទាំង ៨ដងក្នុងការ ប្រកួតហើយជាលទ្ធផលបានត្រឹមទទួលលទ្ធផល បរាជ័យចំពោះអ្នកអ្នកគាំទ្រ រាប់ម៉ឺននាក់ទៅវិញ។
គ្រាប់ដំបូងរបស់ក្រុមភ្ញៀវ កើតឡើង ដោយកីឡាករ Diaz នាីទីទ៣៥ និងបន្តមួយគ្រាប់ទៀត ដោយកីឡាករខ្សែ ប្រយុទ្ធដដែលនៅានទីទី៤២ខណៈដែលគ្រាប់ទី៣ ធ្វើបានដោយកីឡាករ Salah នៅនាទីទី៥៦។
Liverpool មានយកបាន៣ពិន្ទុងាយៗឡើង ទៅលេខរៀងទី២បណ្តោះអាសន្ន មាន៩ពិន្ទុពេញក្នុងដៃទាំង ដែលមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយ ក្នុងការប្រកួតទាំង៣ប្រកួតដើមរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី