កីឡា

Everton ងាកមកចរចា ដើម្បីធ្វើការជា មួយនឹងលោក Moyes សាជាថ្មី

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា លោកគ្រូបង្វឹក David Moyes ត្រូវបានគេជឿជាក់ថា នឹងអាចវិលត្រឡប់ មកចូលរួមធ្វើការជា មួយនឹងក្លឹប Everton វិញ។

ដំនឹងនេះបានលេចឬឡើង បន្ទាប់ពីការដឹកនាំរបស់លោក Sean Dyche ហាក់ដូចជាកំពុងស្ថិត នៅក្នុងភាពតានតឹងនិង មិនទាន់ស្គាល់ជ័យជំនះ នៅឡើយក្នុងការប្រគួតទាំង៣ដង បើករដូវកាលនេះធ្វើឲ្យក្រុម ស្ថិតនៅបាតតារាងនៅឡើយ។

លោក Moyes ដែលធ្លាប់ធ្វើការនៅ Goodison Park កាលពីចន្លោះ ឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ ក៏បានបង្ហាញពី ការចង់វិលត្រឡប់មកវិញ ដើម្បីចុលរួមទ្រនំចាស់ របស់លោកវិញ ដែរនៅរដូវក្តៅនេះ៕

យ៉ាងណាក្តីក្រោមការដឹកនាំ របស់លោក Moyes ជាច្រើន ឆ្នាំមកហើយនោះ Everton មិនដែលលើកពានរង្វាន់អង់គ្លេស ឬពានធំណាទេប៉ុន្តែទំរង់លេងរបស់ក្រុម មានការហក់ឡើងខ្ពស់ ជាច្រើនលើកនិងក៏ធ្លាប់ឡើង ដល់ចំណាត់លេខរៀងទី៤ នៅក្នុងលីគម្តងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top