The Goal នៅថ្ងៃនេះ បានសរសេរថា កីឡាករ Lionel Messi បានធ្វើការផ្ញើសារ ចូលរួមការ សោកស្តាយ ចំពោះមិត្តភ័ក្តដ៏ជិតស្និទ្ធ របស់ខ្លួនគឺកីឡាករ Luis Suarez ដែលបានប្រកាសលាលែង ចេញពីតំណែង កាលពីថ្ងៃម្សិលមិញនេះ ។
កីឡាករ Suarez បានសម្រេចចិត្តថា នឹង មិនបន្តជាមួយនឹង ជម្រើសជាតិ អ៊ុយរ៉ាហ្គាយទៀតឡើយ ហើោយបុរសវ័យ ៣៧ឆ្នារូបនេះ ដែលបានជួយក្រុមជម្រើស ជាតិ អស់រយៈពេល១៧ឆ្នាំ មកហើយនោះគឺនឹងត្រូវបន្តលេង អាជីពតែជា មួយនឹងក្លឹប Inter Miami ប៉ុណ្ណោះ។
កីឡាករខ្សែប្រយុទ្ធធ្លាប់ លេងឲ្យ Barcelona រូបនេះបានបង្ហាញខ្លួន១៤២ ប្រកួតឲ្យជម្រើសជាតិនិងស៊ុតបញ្ចូលទី បានរហូតទៅដល់៦៩គ្រាប់ និងជាប់ឈ្មោះជាកីឡាករ ដែលរកគ្រាប់បាល់ បានច្រើនបំផុត ជូនក្រុមជម្រើសជាតិផងដែរ៕
ប្រែសម្រួល៖ស៊ុនលី