កីឡា

កីឡាករបាល់ទាត់ Tearful Suárez ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ នៅអាយុ ៣៧ ឆ្នាំ

អ៊ុយរូហ្គាយ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ China Daily បានប្រាប់ឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធជើងចាស់ឆ្នើម លោក Luis Suárez បានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ កាលពីថ្ងៃចន្ទក្នុងអាយុ ៣៧ ឆ្នាំ។

អតីតខ្សែប្រយុទ្ធ Liverpool និង Barcelona ដែលជាអ្នកស៊ុត បញ្ចូលទីនាំមុខគេ គ្រប់ពេលរបស់អ៊ុយរូហ្គាយជាមួយនឹង ៦៩ គ្រាប់ក្នុង ១៤២ ប្រកួតនឹងលេង ការប្រកួតអន្តរជាតិចុង ក្រោយរបស់គាត់ នៅថ្ងៃសុក្រទល់នឹងប៉ារ៉ាហ្គាយ។

កីឡាករ Suárez បាននិយាយទាំង ទឹកភ្នែកក្នុងសន្និសីទសារព័ត៌មាន នៅកីឡដ្ឋាន Centenario ថា លោកឈឺចាប់ណាស់ក្នុងការ និយាយចេញមក ប៉ុន្តែថ្ងៃសុក្រ នឹងក្លាយជាការប្រកួត ចុងក្រោយរបស់ខ្ញុំជា មួយក្រុមជម្រើសជាតិ របស់ប្រទេសរបស់ខ្ញុំ ។ អ៊ុយរូហ្គាយធ្វើជាម្ចាស់ផ្ទះប៉ារ៉ាហ្គាយ “Paraguay” ក្នុងការប្រកួតជម្រុះ World Cup នៅថ្ងៃនោះ។

កីឡាករ Suárez បានលេងឲ្យអ៊ុយរូហ្គាយ តាំងពីឆ្នាំ ២០០៧ បាននិយាយថា លោកជឿថាវាជាពេលវេលាត្រឹមត្រូវ ដើម្បីចូលនិវត្តន៍ ។ លោកបានបន្ថែមថា ខ្ញុំដឹងថាវាពិបាកសម្រាប់ ខ្ញុំក្នុងការឈាន ទៅប្រកួត World Cup ក្រោយការចូលនិវត្តន៍ ដោយខ្លួនខ្ញុំ ហើយមិនមែនដោយសារ របួសនោះទេ គឺជាការសម្រាលទុក្ខ។

លោក Suárez ស្ថិតក្នុងក្រុមរបស់អ៊ុយរូហ្គាយ នៃការប្រកួត World Cup ចំនួន ៤ ដង និង Copa America ចំនួន ៥ ដង ហើយលោកបានឈ្នះការប្រកួតទ្វីប ២០១១។ ខ្សែប្រយុទ្ធរូបនេះលេងនៅ Inter Miami ជាមួយមិត្តជិតស្និទ្ធរបស់លោក កីឡាករ Lionel Messi ហើយគ្រោងនឹងបន្តអាជីពរបស់លោកនៅកម្រិតក្លឹប។ អ្នកទាំង ២នាក់ធ្លាប់លេងជាមួយគ្នានៅ Barcelona ចន្លោះឆ្នាំ ២០១៤ និង២០២០ ។លោក Suárez ក៏បានលេងឲ្យ Ajax, Liverpool, Atletico Madrid និង Gremio ផងដែរ៕

Most Popular

To Top