កីឡា

Foden, Palmer និង​ Watkins ​មិន​បាន​​ជួយ​ជម្រើស​ជាតិ ​អង់គ្លេស​ទេ ​នៅ ​​Nations League ទេ​

កីឡាករ​ឆ្នើម​​ៗ​ Phil Foden, Cole Palmer ​និង​ Ollie Watkins have មិន​បាន​ជួយ​ជម្រើស​ជាតិ​អង់គ្លេស​ ​​ក្នុង​ពាន​រង្វាន់ UEFA Nations League ​​ថ្ងៃ​ទី​៧ និង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ​នេះ​​ទេ​​ ។

​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ នឹង​ប៉ះ​ក្រុម​ជម្រើស​ជាតិ សាធារណរដ្ឋ​អៀរឡង់ ​នៅ​ទឹក​ដី​​ Dublin របស់ សាធារណរដ្ឋ​អៀរឡង់ និង​​បន្ត​​​ប៉ះ​ក្រុម​ជម្រើស​ជាតិ​ ហ្វាំងឡង់ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ​​​នៅ​ទឹក​ដី​អង់គ្លេស​ Wembley Stadium ។ ក្នុង​ការ​ប៉ះ​ក្រុម​ទាំង​ពីរ​នេះ​​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ នឹង​គ្មាន​វត្តមាន​របស់​កីឡាករ​ទាំង​បី​នាក់​ខាង​លើ​ទេ​ ។

​ខ្សែ​​ប្រយុទ្ធ​របស់​មេឃខៀវ Manchester City ​កីឡាករ Foden ​​ដែល​ទើប​តែ​ឈ្នះ​​​ពាន PFA Player Of The Year ក៏​ស្ថិត​ក្នុង​ការ​ចង់​បាន​របស់​លោក Lee Carsley ដែរ ​ប៉ុន្តែ​គេ​មិន​បាន​មក​ជួយ​ជម្រើសជាតិ​ព្រោះ​តែ​មាន​ជំងឺ​។ ខណៈ​ដែល​​ Palmer ​ខ្សែ​ប្រយុទ្ធ​របស់ Chelsea និង Watkins របស់ Aston Villa ​​ក៏​ត្រូវ​បាន​​អ្នក​ចាត់​ការ​ខាង​លើ​កោះ​ហៅ​ដែរ​ ប៉ុន្តែ​​​ដោយសារ​មាន​ភារកិច្ច​​នៅ​ក្លឹប​មិន​អាច​មក​​ជួយ​ជម្រើស​ជាតិ​បាន​។

នេះ​ជា​ការ​ប្រកួត​ទី​១ ​ក្រោម​ការ​ដឹក​នា​របស់​គ្រូ​បង្វឹក​ថ្មី បន្ទាប់​ពី​ចាញ់​អេស្ប៉ាញ​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​​កក្កដា នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ EURO 2024 ។ ​ក្រោយ​ការ​ចាញ់​នោះ​​លោក Gareth Southgate ​ក៏​បាន​ធ្វើ​ការ​ចាកចេញ​​ពី​តំណែង​ ហើយ​លោក Carsley ​​ដែល​ជា​អតីត​គ្រូ​បង្វឹក​​ U21 អង់គ្លេស​ក៏​មាន​ឱកាស​មួយ​នេះ​​ហើយ​ចូល​កាន់​តំណែង​នេះ​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ។

​ក្នុង​ការ​កោះ​ហៅ​បឋម​គេ​ ឃើញ​មាន​ខ្សែ​​បម្រើ​ស្លាប​ Angel Gomes ពី​ក្រុម Lille , ខ្សែការពារ​ Tino Livramentoរបស់ Newcastle, ​ខ្សែ​បម្រើ ​Morgan Gibbs-White ​ពី Nottingham Forest និង​​ខ្សែ​ប្រយុទ្ធ​ Noni Madueke របស់​ Chelsea ជា​ដើម​។ ​កីឡាករ​ប៉ុន្មាន​នាក់​​នេះ​សុទ្ធ​តែ​ធ្លាប់​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carsley កាល​នៅ​ឈុត​ U21 អង់គ្លេស​ ។

​Jak Grealish របស់ Manchester City ដែល​មិន​បាន​ជាប់​​ឈ្មោះ​កាល EURO 2024 នោះ​ក៏​ត្រូវ​បាន​​កោះ​ហៅ​ត្រឡប់​មក​វិញ​ ហើយ​ក្នុង​នោះ​ខ្សែការពារ​ Harry Maguire ក៏​ត្រូវ​បាន​កោះ​ហៅ​ដូច​គ្នា​៕

Most Popular

To Top