ភ្នំពេញ ៖ ស្ថានីយ៍ទូរទស្សន៍ ថោន បានសហការជាមួយសហពន្ធ័ កីឡាកប្រដាល់គុនខ្មែរ បានបង្កើតសង្វៀន ការប្រកួតគុនខែ្មរមួយទៀត ដែលមានរហ័សនាមថា ផោវើរេម គុនខ្មែរ ប្រព្រឹត្តទៅជារៀងរាល់យប់ថ្ងៃពុធ ដោយនាំយកអ្នកប្រដាល់គុនខ្មែរល្បីៗរួមមានអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា និងអ្នកប្រដាល់គុនខ្មែរ ឃីម ឌីម៉ា ក្រោមការឧបត្ថម្ភដោយ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងផោវើរេម ។

នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពិធីសន្និសីទកាសែតស្តីពីការប្រកួតកីឡាប្រដាល់គុនខ្មែរ “ផោវើរេម គុនខ្មែរ “ POWARAM KUN នៅ ស្ថានីយ៍ទូរទស្សន៍ថោនហ្វូលអេចឌីធីវី ដោយមានការចូលរួមលោក ខូវ ឆាយ ប្រធានសហពន្ធ័កីឡាកប្រដាល់គុនខ្មែរ លោកស្រី វ៉ា នីតា នាយិកាប្រតិបត្តិ ក្រុមហ៊ុនថោនគ្រុបលោក មាស វុត្ថា នាយកផ្នែកពាណិជ្ជកម្ម លោក ថៃ ជូឡាយ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកម៉ាក និងលោក ហាក់ សុខហេង នាយកគ្រប់គ្រងការផ្សាយទូរទស្សន៍ថោន។

សម្រាប់ការប្រកួតនៅថ្ងៃពុធនេះ អ្នកប្រដាល់រស្មី គុនខ្មែរ ប្រកួតជាមួយ អ្នកប្រដាល់ KHUNDET NAKAGYM អ្នកប្រដាល់ ឡុង ពិសិដ្ឋប៉ះអ្នកប្រដាល់ ANANT CHAI អ្នកប្រដាល់ អេ អាំម៉ារីនភូថងជួបនឹង JONEL BORBON អ្នកប្រដាល់ ឃីម ឌីម៉ាប៉ះជាមួយ DENG FANGZHEN និងអ្នកប្រដាល់ ធឿន ធារ៉ា ប៉ះជាមួយ ZENG DONGHUI ។

ក្នុងកម្មវិធីប្រកាសពីភាពជាដៃគូ ដ៏អស្ចារ្យដែលនឹងបញ្ឆេះចំណូលចិត្តអ្នកស្រឡាញ់វិស័យកីឡា និងភេសជ្ជៈប៉ូវកម្លាំង។ ក្រុមហ៊ុនមានមោទនភាព ក្នុងការបង្ហាញពីការសហការឧបត្ថម្ភ របស់យើងចំពោះផោវើរេម គុនខ្មែរ នាពេលខាងមុខនេះ។
យើងជឿជាក់ថា ភាពជាដៃគូរនេះ មិនត្រឹមតែផ្តល់នូវអារម្មណ៍ រំភើបចំពោះផោវើរេម គុនខ្មែរ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងណែនាំ នូវភេសជ្ជៈប៉ូវកម្លាំង របស់យើងទៅកាន់អ្នកដែលចូលចិត្តកីឡា និងអតិថិជនគោលដៅទៀតផង។ ជាមួយគ្នានេះ, យើងនឹងបង្កើតនូវបទពិសោធន៍ដែលបំភ្លេចមិនបាន ក្នុងការប្រារព្ធការប្រកួតដ៏ជក់ចិត្ត និងអានុភាពឆ្ពោះទៅភាពជោគជ័យ ៕






