កីឡា

Man City តាមដានកីឡាករ Guehi សង្ឃឹមផ្ទេរគាត់ ដោយមិនមានតម្លៃខ្លួនពី Crystal Palace

AFP

The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹប Newcastle ជាផ្លូវការ គឺបានត្រឹមបរាជ័យប៉ុណ្ណោះ ក្នុងការចចារនាំយកកីឡាករឆ្នើម Marc Guehi ដែលកំពុងលេងឲ្យក្លឹប Crystal Palace ។

ខណៈជាមួយគ្នានេះក្លឹបមេឃខៀវ Man City ក៏កំពុងតាមដានស្ថានភាព បានយ៉ាងល្អនិងរងចាំឳកាសមកដល់ដោយសង្ឃឹមថានឹងអាចផ្ទេរកីឡាកររូបនេះមកចូលរួមក្លឹបរបស់ខ្លួននៅដូវក្តៅក្រោយនិងដោយមិនមានតម្លៃខ្លួនទៀតផង។

Guehi វ័យទើបតែ២៤ឆ្នាំ លេងនៅតំបន់ការពារ កណ្តាលត្រូវបានក្លឹប Crystal Palace សម្រេចចិត្តដាក់លក់ និងចរចា ជាមួយនឹងក្លឹបនានា ប៉ុន្តែដោយសារបញ្ហាតម្លៃខ្លួនខ្ពស់ពេក ធ្វើឲ្យកីឡាកររូបនេះ នឹងមិនអាចចាកចេញ ពីក្លឹបបានឡើយខណៈដែលកុងត្រារបស់គាត់ នឹងត្រូវផុតកំណត់ នៅត្រឹមឆ្នាំ២០២៦ខាងមុខនេះហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top