កីឡា

CR7 បញ្ចុះបញ្ចូលឲ្យ Al Nassr ចំណាយធំបន្តិចធ្វើយ់ាងណា នាំយក Kovacic ពី man City

AFP

THe Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករ Crsitiano Ronaldo បានកំពុងធ្វើការព្យាយាម ក្នុងការបញ្ចុះបញ្ចូលឲ្យក្លឹប Al Nassr ក្នុងការចំណាយលុយមួយចំនួនធំ ក្នុងការផ្ទេរយកកីឡាករឆ្នើមម្នាក់ ពីក្លឹប Man City។

កីឡាករ Mateo Kovacic បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Man City បានក្លាយទៅជាគោលដៅ របស់ក្លឹប Al Nassr ប៉ុន្តែក្នុងនោះគេជឿជាក់ថា ក្លឹបបានត្រៀមកញ្ចប់ដ៏ធំមួយរួច ទៅហើយសម្រាប់ការចរចា លក្ខខណ្ឌកីឡាកររូបនេះ ។

ប្រភពដដែលបានសរសេរទៀតថាក្លឹប Al Nassr បានត្រៀមកញ្ចប់ប្រាក់កម្រៃ ដែលមានតម្លៃរហូតទៅដល់១លានដុល្លារក្នុង មួយសប្តាហ៍សម្រាប់ Kovacic ដែលជាទំហំច្រើនជាងអ្វី ដែលកីឡាករក្រូអាតរួបនេះ ទទួលបាននៅ Man City ដល់ទៅ៦ដងក្នុងពេលបច្ចុប្បន្ន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top