កីឡា

ជប៉ុនឈ្នះចិន ៧ទល់០ ធ្វើឲ្យអូស្ត្រាលី​ ស្រឡាំងកាំង ក្នុងវគ្គជម្រុះ World Cup ២០២៦

AFP

ហុងកុង ៖ ជប៉ុនបានចាប់ផ្តើមយ៉ាងស្វាហាប់ សម្រាប់ការប្រកួតជម្រុះជុំទី៣ នៃទ្វីបអាស៊ី សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយយកឈ្នះលើចិន ៧-០ កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែអូស្ត្រាលីបានរងបរាជ័យយ៉ាង គួរឲ្យភ្ញាក់ផ្អើលក្នុងទឹកដីខ្លួនឯង ក្រោមថ្វីជើងក្រុមបារ៉ែន យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។

ប៉ាឡេស្ទីនស្មើកូរ៉េខាងត្បូង ០-០ នៅទឹកដីកូរ៉េខាងត្បូង ខណៈក្រុមទំាង ២ ព្យាយាមឈានជើងការប្រកួត World Cup ជាលើកដំបូង។ កីឡាករឆ្នើមរបស់ Premier League កីឡាករ Kaoru Mitoma និង Wataru Endo ទាំង ២ នាក់ បានស៊ុតបញ្ចូលទី ខណៈប្រទេសជប៉ុន បានធ្វើឲ្យចិនទទួលការ សោកសៅនៅ Saitama ។

ខ្សែបម្រើស្លាបរបស់ Brighton Mitoma ដែលខកខានមិនបានប៉ុន្មានឆ្នាំនេះ ដោយសាររបួសនោះ បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រទេសជប៉ុន ចាប់តាំងពីការប្រកួត Asian Cup ក្នុងខែមករា។  លោកបានប្រកាសពីការវិលវិញរបស់លោកក្នុងទម្រង់បង្ហាញអារម្មណ៍នៅចំពោះមុខអ្នកគាំទ្រជាង ៥០,០០០នាក់ដោយស៊ុតបាល់បញ្ចូលទីនៅក្នុងតង់ទីមួយ បន្ទាប់ពី Endo របស់ Liverpool បានជួយឲ្យក្រុមជប៉ុននាំមុខ។

ពូល C បារ៉ែនបានឈ្នះអូស្ត្រាលី ១-០ នៅលើទីលាន Gold Coast ដោយសារគ្រាប់បាល់ចូលទី របស់ Harry Souttar នាទី៨៩។ អារ៉ាប៊ីសាអូឌីបានត្រឹមស្មើ នឹងឥណ្ឌូនេស៊ី ១-១ ក្នុងការប្រកួតបើកឆាកក្នុងពូល C របស់ពួកគេនៅលើទឹកដី ប្រទេសឥណ្ឌូនេស៊ី ជាក្រុមដែលមានចំណាត់ថ្នាក់លេខ ៧៧ ៕

Most Popular

To Top