The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្ស អេស្បាញ Barcelona កំពុងបន្តស្ថិត នៅក្នុងភាពមិនច្បាស់លាស់ នៅឡើយ ចំពោះអនាគតរបស់កីឡាករ Frenkie de Jong និងកីឡាករ Ronald Araujo ឡើយ។
ដំណឹងនេះបានធ្វើឡើង បន្ទាប់ពីក្លឹបបានដាក់ផែនការ គម្រោងផ្ទេរយកកីឡាករ ចំនួន២រូបចំណូលថ្មីមករួមក្លឹប ក្នុងនោះមានដូចជា Joshua kimmich និងកីឡាករ Jonathan Tah ផងដែរ។
តាមផែនការក្លឹប Barcelona រំពឹងទុកថា នឹងចុះហត្ថលេខានាំយកកីឡាករ ទាំងពីរនេះពីក្លឹប Bayern Munich ដោយមិនមានតម្លៃខ្លួនឡើយ នៅរដូវក្តៅឆ្នាំ ក្រោយនិងកំពុងធ្វើការពិចារណា ទៅលើអនាគតរបស់កីឡាករ de Jong និង Aarujo ផងដែរ ។
ជាលទ្ធផលក្លឹបនិង កីឡាករទាំងពីរគឺមិនទាន់ឈាន ទៅដល់ការចរចាគ្នា ក្នុងការបន្តសម្រេចធ្វើកុងត្រាថ្មី នៅឡើយដែរដោយសង្ឃឹមថា នឹងមានវិធីសាស្ត្រផ្សេង ដើម្បីមកកំណត់ អនាគតរបស់ខ្លួនជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី