កីឡា

Kelleher អះអាង អំពីបំណង ចង់ចាកចេញពីក្លឹប Liverpool

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកចាំទី បានអះអាងថា គាត់ពិតជាចង់ចាកចេញពីក្លឹប ពិតមែននៅរដូវក្តៅនេះ បន្ទាប់ពីពួកគេ ប្រកាសជាផ្លូវការនាំ យកកីឡាករអ្នកចាំទីចំណូលថ្មីGiorgi Mamardashviliរួចមក។

Kelleher បានបញ្ជាក់អំពីអារម្មណ៍ មិនសប្បាយចិត្តឡើយក្នងពេលដែល Liverpool បានបដិសេធសំណើរម្តង ហើយម្តងទៀត ពីសំណាក់ក្លឹបមួយចំនួន ប៉ុន្តែក៏ដោយសារតែ Mamardashvili នឹងមិនអាចចូលរួមជាមួយនឹង Liverpool ភ្លាមឡើយរហូតដល់ឆ្នាំក្រោយ។

ប្រភពដដែលជឿជាក់ថា ក្លឹបបានបដិសេធមិនទទួល យកសំណើរពីក្លឹប Nottinhgam Forest ឡើយកាលពីរដូវក្តៅ ដើម្បីផ្ទេរកីឡាករ Kelleher ពី Liverpool ។

កីឡាករអ្នកចាំទីវ័យ២៥ឆ្នាំ រូបនេះបានបង្ហាញ ខ្លួនឲ្យឈុតធំរបស់ Liverpool កាលពីរដូវកាលមុនដល់ទៅ ៤៧ប្រគួតនិង១០ប្រកួត ក្នុងលីគកំពូលអង់គ្លេសផងដែរ ប៉ុន្តែប្រហែលជាមិនស្ថិត នៅក្នុងផែនការថ្មី របស់ក្លឹបឡើយក្រោយ ការមកដល់របស់កីឡាករចំណូលថ្មី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top