កីឡា

​បារាំង​​ខឹង​ប្រកួត ​​មុន​ចាញ់ ​អ៊ីតាលី ​​ប្រកួត​នេះ​ដាក់​ K. Mbappe អង្គុយ​​​បម្រុង​​​​​ បែរ​​​ឈ្នះ បែលហ្សិក​ ២-០​ វិញ​

បារាំង​បាន​យក​ឈ្នះ​ ទៅ​លើ​ក្រុម​បែលហ្សិក ២-០ ក្នុង​ការ​ប្រកួត​​ Nations League សម្រាប់​សប្ដាហ៍​ទី​២​របស់​ខ្លួន ខណៈ​ Kylian Mbappe អង្គុយ​កៅ​អី​ម្រុង ​។

កាល​ពី​​ប្រកួត​ទី​១​ក្នុង​ពូល​ A2 បារាំង​បាន​ខក​ចិត្ត​ម្ដង​​ហើយ ដោយ​ចាញ់​ក្រុម​អ៊ីតាលី ៣-១​ក្នុង​ដី​ខ្លួនឯង ហើយ​ប្រកួត​នោះ​គេ​ឃើញ​ដាក់ Kylian Mbappe ឲ្យ​លេង​ពេញ​​៩០​នាទី​ ប៉ុន្តែ​ប្រកួត​នេះ​Didier Deschamps សម្រេច​ចិត្ត​ដាក់​ K. Mbappe​​​​​​ ឲ្យ​អង្គុយ​កៅអី​​បម្រុង​រហូត​ដល់​នាទី​ទី​៦៧​ ហើយ​យក​ឈ្នះ បែលហ្សិក ២-០ ត្រឡប់​មកវិញ ​។

២​គ្រាប់​របស់​បារាំង​​គឺ​រក​បាន​ដោយ​ R. Kolo Muani ​នាទី​ទី​២៩​ និង​មួយ​គ្រាប់​ទៀត ​រក​បាន​ដោយ​ O. Dembele នាទី​ទី​៥៧​ ។ ពីរ​គ្រាប់​នេះ​គ្រប់​គ្រាន់​ឲ្យ​បារាំង​ បាន​៣​ពិន្ទុ​ត្រឡប់​មក​វិញ​សង​ជំងឺ​ចិត្ត​ ដែល​ពួក​គេ​ខក​ចិត្ត​ក្រោយ​ចាញ់​អី​តាលី​យ៉ាង​អាម៉ាស់​ក្នុង​ដី​របស់​ខ្លួនឯង​​​កាល​ប្រកួត​មុន​ ហើយ​ជួយ​ឲ្យ​គេ​ឡើង​ មក​កាន់​លេខ​២​ក្នុង​ពូល A2 ​នេះ​ ខណៈ​អ៊ីតាលី​បន្ត​ឈ្នះ​២-១​ទៅ​លើ អ៊ីស្រាអែល​ ដើម្បី​មាន​៦​ពិន្ទុ​ ពេញ​ឈរ​នៅ​កំពូល​តារាង​ ៕

Most Popular

To Top