ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំការពិនិត្យវិឌ្ឍនភាពការងារត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី៤ និងការប្រកួតកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ។

ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ក្រោមប្រធានបទផ្លូវការ “កីឡាជាតិដើម្បីព្រែក ជីកហ្វូណនតេជោ” ដោយចាប់ផ្តើមប្រកួតពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី ភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ។

ការប្រកួតប្រភេទកីឡា ចំនួន៣៦ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុន ល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាលគុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិ នីស សីដក់ វូស៊ូ ហុកគី បើកបុកស៊ីង រាំ រាំ ជីជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកយ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម មានវិញ្ញាសាចំនួន ៣២៨ ។

ចំណែកប្រភេទ កីឡាជាតិ ជនពិការលើកទី២ មានចំនួន១៣ អត្តពលកម្មជនពិការ ហែលទឹក ជនពិការ បាល់បោះរទេះ ជនពិការ បាល់ទះអង្គុយ បូស្សា វាយកូនឃ្លីលើតុ ជនពិការ អុកជនពិការ លើកទម្ងន់ ជនពិការ យូដូជនពិការ វាយសីជន ពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិច ត្រូនិចជនពិការ មានវិញ្ញាសាចំនួន ៥៥ សរុបរួមស្មើនឹង ៣៨៣ វិញ្ញាសា។ ក្នុងនោះមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចុះឈ្មោះចូលរួម ២៥ រាជធានី ខេត្ត និងក្រសួងមានចំនួន ៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

សម្រាប់ទីលានតាមបណ្តាខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រុមការងារក្រោមការដឹកនាំ លោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពជំនាញក្រោមចំណុះ នៃអគ្គនាយកដ្ឋានកីឡា បានចុះត្រួតពិនិត្យរួចរាល់ហើយ ៕


