កូរ៉េខាងត្បូង ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាននិយាយថា ទំនាក់ទំនងស្នេហា រវាងកីឡាករបាល់ទាត់ ឆ្នើមកូរ៉េខាងត្បូង លោក Lee Kang-in និងមិត្តស្រីរបស់លោក នាង Park Sang-hyo ដែលជាចៅស្រីរបស់អតីតប្រធានក្រុម Doosan Group លោក Park Yong-sung យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
សេចក្តីរាយការណ៍ពីសារព័ត៌មាន កូរ៉េខាងត្បូង Dispatch នៅថ្ងៃចន្ទនេះ បាននិយាយថា គូស្នេហ៍មួយគូនេះបានចាប់ផ្តើម ស្នេហារបស់ពួកគេកាលពីដើមឆ្នាំនេះ ហើយត្រូវបានគេប្រទះឃើញ ទទួលទានអាហារ នៅភោជនីយដ្ឋានប៉ារីស Siena Paris នានិទាឃរដូវនេះ ។
សារព័ត៌មានបានទម្លាយថា គូស្នេហ៍មួយគូនេះ បានជួបគ្នាដំបូង កាលពីដើមឆ្នាំនេះ បន្ទាប់ពីនាង Park ត្រូវបានគេណែនាំ ឲ្យស្គាល់ប្អូនស្រី របស់លោក Lee ក្នុងព្រឹត្តិការណ៍សង្គមមួយនៅទីក្រុងប៉ារីស ជាកន្លែងដែលពួកគេបង្កើត ទំនាក់ទំនងយ៉ាងជិតស្និទ្ធ។
គូស្នេហ៍មួយគូនេះបានចូលរួមការ ប្រកួតកីឡា បេស្បលនៅកីឡដ្ឋាន Jamsil Baseball Stadium ភាគខាងត្បូងទីក្រុងសេអ៊ូលក្នុងខែមិថុនា ដោយលោក Lee និងនាង Park ក៏មានប្អូនស្រីរបស់លោក Lee ចូលរួមផងដែរ។
យោងតាមប្រភពថា ទំនាក់ទំនងរបស់ពួកគេពាក់ព័ន្ធនឹង ការរីករាយនឹងសកម្មភាព “ធម្មតាដូចជាការញ៉ាំអាហារក្រៅផ្ទះ ការចូលរួមក្នុងព្រឹត្តិការណ៍កីឡា និងការស្លៀកពាក់ ដែលត្រូវគ្នា ដើម្បីបង្ហាញ ពីក្តីស្រលាញ់របស់ពួកគេ។ ទំនាក់ទំនងរបស់ពួកគេមានភាពល្បីល្បាញក្នុងរង្វង់សង្គមរបស់ពួកគេ បង្ហាញដោយអតីតមិត្តរួមក្រុម Valencia របស់ Lee Pablo Gozálbez Gilabert និង César Banacloy Harcourt តាមនាង Park នៅលើ Instagram ។
គិតត្រឹមថ្ងៃច័ន្ទនេះ ទាំងនាង Park និងលោក Lee មិនបាននិយាយជាសាធារណៈចំពោះពាក្យចចាមអារ៉ាមនេះទេ។ កាលពីដើមឆ្នាំនេះ មានពាក្យ ចចាមអារ៉ាម អំពីលោក Lee ណាត់ជួបតារាចម្រៀង Lee Na-eun ដែលភាគីទាំងពីរ បានបដិសេធ ដោយបញ្ជាក់ថា គ្រាន់តែជាអ្នកស្គាល់គ្នាប៉ុណ្ណោះ៕