កីឡា

គ្រូបង្វឹកជម្រើសជាតិជប៉ុន រិះគន់អ្នកគាំទ្របារ៉ែន ក្រោយការប្រកួតជម្រុះ World Cup ២០២៦

AFP

ម៉ាណាម៉ា ៖ គ្រូបង្វឹកជប៉ុនលោក Hajime Moriyasu បានរិះគន់អ្នកគាំទ្រ ប្រទេសបារ៉ែន ចំពោះការព្យាយាម បំបែរអារម្មណ៍កីឡាករ របស់លោកដោយប្រើឡាស៊ែរចង្អុល និងស្រែកហ៊ោភ្លេងជាតិ របស់ប្រទេសគាត់អំឡុង ពេលការប្រកួតជម្រុះ World Cup របស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ជប៉ុនបានឈ្នះលើបារ៉ែន ៥-០ នៅទីក្រុង Manama បានបន្តដំណើររបស់ពួកគេទៅកាន់ការប្រកួតជម្រុះជុំទី៣នៃទ្វីបអាស៊ី បន្ទាប់ពីបានយកឈ្នះលើ ក្រុមម្ចាស់ផ្ទះចិន ៧-០ កាលពីសប្តាហ៍មុន ។

លោក Moriyasu ខឹងសម្បាអ្នកគាំទ្រដែលមានពន្លឺឡាស៊ែរ ពណ៌បៃតង ចំភ្នែករបស់ខ្សែប្រយុទ្ធ Ayase Ueda ខណៈលោកបានត្រៀមខ្លួន ដើម្បីទទួលបាល់ ប៉េណាល់ទី ក្នុងតង់ទីមួយ ដែលគាត់បានស៊ុតបញ្ចូលទី។  គ្រូបង្វឹករូបនេះ ក៏មានការខឹងសម្បារ បន្ទាប់ពីអ្នកគាំទ្រ ម្ចាស់ផ្ទះបានស្រែកច្រៀង បទភ្លេងជប៉ុន មុនពេលការប្រកួត នៅពហុកីឡដ្ឋានជាតិ របស់ប្រទេសបារ៉ែនកាលពីថ្ងៃអង្គារ។

Moriyasu បាននិយាយថា ប្រទេសផ្សេងៗគ្នា មានវប្បធម៌ និងទស្សនៈពិភពលោកខុសៗគ្នា ហើយខ្ញុំចង់ទទួលយកភាពចម្រុះនោះ ប៉ុន្តែខ្ញុំចង់ឃើញការបញ្ចប់ការ ស្រែកហ៊ោដែលបានកើតឡើងក្នុងអំឡុងពេលភ្លេងជាតិក្នុងការប្រកួតថ្ងៃនេះ និងការប៉ុនប៉ងរារាំងកីឡាករ របស់ខ្ញុំដែលអាចធ្វើ ឲ្យពួកគេចុះខ្សោយរាងកាយ ។

លោក Ueda រក្សាភាពត្រជាក់របស់លោក បើទោះបីជាមានការរំខាន ហើយបានទាត់បាល់ប៉េណាល់ទី របស់លោកកាត់អ្នកចាំទី Ebrahim Lutfalla ដើម្បីបើកការស៊ុតបញ្ចូលទីនៅនាទីទី ៣៧ ។ ខ្សែប្រយុទ្ធ Feyenoord រកបានគ្រាប់បាល់នាំមុខទ្វេដង របស់ជប៉ុននៅដើមតង់ទី២ មុនពេល Hidemasa Morita រកបានមួយគ្រាប់ ហើយ Koki Ogawa រកបានគ្រាប់ទី ៥ ដើម្បីបញ្ចប់ការប្រកួត ៕

Most Popular

To Top