Cristiano Ronaldo បានធ្វើការចុចឈ្មោះកីឡាករ៤រូបក្នុងនោះមាន Kylian Mbappe, Erling Haaland, Jude Bellingham និង Lamine Yamal ដែលនឹងឈ្នះពាន Ballon D’Or នាថ្ងៃអនាគតដូចខ្លួន និង Messi យ៉ាងដូច្នេះដែរ។
គិតចាប់ពីឆ្នាំ២០០៧មកដល់២០២៣គេតែងឃើញវត្តមានអ្នកឈ្នះពាន Ballon D’Or ភាគច្រើនមានតែ Messi និង Ronaldo បើគិតទៅពួកគេទាំងពីរនាក់ឈ្នះសរុបបានចំនួន ១៣លើកឯនោះហើយក្នុងនោះមានតែ៣លើកប៉ុណ្ណោះដែលពួកគេបានខកខានក្នុងកំឡុងពេលនេះ។
ប៉ុន្តែពេលនេះ Messi មានវ័យ៣៧ឆ្នាំ និងកំពុងលេងនៅ MLS លីគកំពូលអាមេរិកឯណោះ ខណៈដែល Ronaldo មានវ័យ៣៩ឆ្នាំកំពុងប្រកបអាជីពនៅ អារ៉ាប៊ីសាអ៊ូឌីត។ វាសមល្មមដល់ពេលដែលមានអ្នកបន្តវេនក្នុងការគ្រប់គ្រងពានរង្វាន់ទាំងនោះហើយ។
ដូចអ្វីដែលបាននិយាយ Ronaldo បានធ្វើការចុចឈ្មោះកីឡាករ៤រូបដែលសក្តិសម និងសង្ឃឹមថា នឹងអាចឈ្នះពាន Ballon D’Or ហើយនិងជោគជ័យដូចខ្លួនគេ និង Messi នាថ្ងៃអនាគត។
«ខ្ញុំគិតថា Mbappe នឹងធ្វើបានល្អគ្រប់យ៉ាងក្នុងការស្នាក់នៅ Real Madrid ។ នៅទីនោះមានរចនាសម្ព័ន្ធក្លឹបល្អ មានគ្រូបង្វឹកល្អមានប្រធានក្លឹបដែលល្អ (Perez) ហើយមើលទៅអាចឲ្យគេលេងបានច្រើនឆ្នាំនៅទីនោះ។ ខ្ញុំគិតថាវាគ្មានបញ្ហាអ្វីធំដុំទេសម្រាប់ Mbappe ក្នុងការសម្របខ្លួន ព្រោះតែគេមានទេពកោសល្យស្រាប់ហើយខ្ញុំគិតថាអ្នកដែលជោគជ័យឈ្នះ Ballon D’Or នាឆ្នាំក្រោយនោះគឺជាគេ។ ក្នុងនោះក៏មាន Haaland, Bellingham និង Lamine Yamal ដែរសុទ្ធតែអ្នកដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ និងមានសក្ដានុពល…»។ នេះជាការលើកឡើងរបស់ Ronaldo ៕