ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ដ អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡា ការ៉ាតេកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណោះសំណាល់ ជាមួយយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីសរុបចំនួន ២០នាក់ មុនធ្វើដំណើរ ចូលរួមការប្រកួតកីឡា ការ៉ាតេជើងឯកអាស៊ី លើកទី២០ ឆ្នាំ២០២៤ នៅប្រទេសចិន ។
លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ដ បានមានប្រសាសន៍ថា សហព័ន្ធកីឡាការ៉ាតេកម្ពុជា នឹងបញ្ជូនប្រតិភូ និងអត្តពលិកសរុប ២០នាក់ ប្រតិភូ១ នាក់គ្រូបង្វឹក៤ នាក់ អាជ្ញាកណ្តាល ៣ នាក់ កីឡាករ-កីឡាការិនី ១២ នាក់ ក្នុងនោះកីឡាការិនី ៥ នាក់ និងកីឡាករ៧ នាក់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡារ៉ាតេជើងឯកអាស៊ី លើកទី២០ ឆ្នាំ២០២៤ (20th Asian Senior Karate Championship) នៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកញ្ញាខាងមុខ ទីក្រុង Hangzhou ប្រទេសចិន ។
លោកអនុប្រធាន បានបន្តថា ផ្ដល់អនុសាសន៍ ណែនាំ និងផ្ដាំផ្ញើលើទឹកចិត្តដល់អត្តពលិកទាំងអស់ ដែលត្រៀមចេញ ទៅចូលរួមព្រឹត្តិការណ៍ 20th Asian Senior Karate Championship ឆ្នាំ២០២៤ នៅទីក្រុង Hangzhou ប្រទេសចិន ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិលើឆាកអន្តរជាតិ ។
លោកបាននាំយកថវិកាផ្ទាល់ របស់ប្រធានសហព័ន្ធកីឡា ការ៉ាតេកម្ពុជា ជូនយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនី សរុបចំនួន ២០នាក់ ៕