យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹក លោក Erik Ten Hag បានធ្វើការបញ្ជាក់ ចំពោះបញ្ហារបួសកីឡាករ Tyrell Malacia ថានឹងអាចវិលវិញនេះជាមិនខាន។
Malacia បានចូលរួមជាមួយនឹងក្លឹប កាលពីឆ្នាំ២០២២ពីក្លឹប Feyenoord និងប្រកួតឲ្យក្លឹប បានត្រឹមតែ២២ដងប៉ុណ្ណោះ មុនពេលដែលគាត់បានទទួលរងរបួស ។
កីឡាករខ្សែការពារ ស្លាបឆ្វេងរូបនេះ បានបន្តអាក់ខានប្រកួតតាំងតែពី ខែឧសភាឆ្នាំ២០២៣ មកជាមួយនឹង របួសក្បាលជង្គត់ និងឈានទៅដល់ការវះកាត់ទៀតផង ហើយក៏ធ្លាប់ បានត្រឡប់មកសាកល្បងហ្វឹកហាត់ឡើងវិញ កាលពីខែកក្កដាផងដែរ ប៉ុន្តែហាក់ ដូចជាមិនទាន់អាច ធ្វើបាន១០០ភាគរយនោះទេ ។
ប៉ុន្តែយ៉ាងណាក្តីគ្រូបង្វឹករូបនេះ បានអះអាងថា ស្ថានភាពគាត់នៅពេលនេះ កាន់តែល្អប្រសើរហើយជឿជាក់ថា ការហ្វឹកហាត់នឹងអាចធ្វើឡើងវិញ ឆាប៉ជាងការរំពឹងទុកនិងឈាន ទៅដល់ការបង្ហាញខ្លួនប្រកួតវិញថេមទៀតផង៕
ប្រែសម្រួល៖ស៊ុនលី