កីឡា

Arsenal កំពុងប៉ុនប៉ង់តាមយកខ្សែការពារស្លាបឆ្វេង Gutierrez ពីក្លឹប Girona

The Football-Espana ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករ ខ្សែការពារឆ្លើមលេងនៅតំបន់ខ្សែការពារស្លាបឆ្វេង Miguel Gutierrez កំពុងក្លាយទៅជាគោលដៅដ៏សំខាន់មួយ ទៀតសម្រាប់ក្លឹបកាំភ្លើងធំ Arsenal ។

កីឡាករខ្សែការពាររូបនេះត្រូវ បានគេចាត់ទុកថាជាកីឡាករដ៏ល្អបំផុតម្នាក់នៅក្នុង លីគកំពូលអេស្បាញកាលពីរដូវកាលមុននិងកំពុងទាក់ចិត្តម្ចាស់ក្លឹប ជាច្រើនមកពីតំបន់អឺរ៉ុបផងដែរ។

កីឡាករ Gutierrez មានវ័យ២៣ឆ្នាំរូបនេះធ្លាប់ស៊ុតបញ្ចូលទីប្រកួតប៉ះ Barcelona និងធ្លាប់បានបញ្ចូលបាល់ឲ្យមិត្តរួមក្លឹបរកគ្រាប់បាល់បានចំនួន៩គ្រាប់ផងដែរកាលពីរដូវកាលមុន។

គួរឲ្យដឹងដែរថាក្រៅតែពី Arsenal កីឡាកររូបនេះក៏កំពុងទាក់ចិត្តក្លឹបយក្សអេស្បាញ Real Madrid ផងដែរខណៈដែលគាត់មានតម្លៃត្រឹមតែ៨លានអឺរ៉ូប៉ុណ្ណ៉ោះក្នុងតម្លៃទីផ្សារបច្ចុប្បន្ននេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top