កីឡា

Pulisic ស៊ុត បានគ្រាប់អស្ចារ្យ មួយគ្រាប់ ប៉ុន្តែមិនអាចជួយ រកជ័យជំនះឲ្យ AC Milan ឡើយ

AFP

កីឡាករខ្សែប្រយុទ្ធអាមេរិក Chistian Pulisic នៅក្នុងការប្រកួតយប់មិញ ទល់នឹងក្រុមហង្សក្រហម Liverpool ក្នុងព្រឹត្តិការណ៍ បាល់ទាត់ Champions League បានស៊ុតបញ្ចូលទីមួយគ្រាប់ ដ៏អស្ចារ្យជួយឲ្យក្រុមនាំមុខមុន។

ប៉ុន្តែយ៉ាងណាក្តី គ្រាប់បាល់នេះ មិនអាចជួយឲ្យ AC Milan ទទួលជ័យជំនះ បានឡើយ ដោយបានត្រឹមលទ្ធផល ៣ទល់នឹង១ជាមួយនឹង Liverpoolខណៈដែលវាបានក្លាយទៅជាគ្រាប់ បាល់ទី៣ហើយសម្រាប់ AC Milan នៅរដូវកាលនេះ ។

កីឡាកររូបនេះ ក៏ធ្លាប់មានប្រវត្តិ ស៊ុតបញ្ចូលទីនៅ Champions League ច្រើនគួរសមផងដែរ ជាក់ស្តែង កាលពីពេលដែល លេងឲ្យក្លឹបតោខៀវ Chelsea ឆ្នា២០២១គាត់ធ្លាប់ស៊ុតបាន៥គ្រាប់និង១គ្រាប់ដ៏ល្បីប៉ះនឹងក្រុម Real Madrid៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top